ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង សម្រាប់​ខែ​សីហា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ខែ​សីហា ឆ្នាំ​២០២០​។​

​សេចក្តីជូនដំណឹង ឲ្យដឹងថា បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ទទួល​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ សម្រាប់​ខែ​សីហា ឆ្នាំ​២០២០​។ ចំពោះ​ប្រជាពលរដ្ឋ ដែល​ខកខាន​មិន​បាន​បង់ថ្លៃ សេវា​ប្រមូល​សំរាម សម្រាប់​ខែ​កក្កដា និង​ខែ​មុនៗ កន្លងមក​ក្នុង​ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​វិធានការ ដោយ​កក់​ប្រាក់​ជា​ចំ​ណុល​រួចហើយ​។​

​ដើម្បី​ចៀសវាង​ការអនុវត្ត នូវ​វិធានការ​ផ្សេងៗ​បន្តបន្ទាប់​ទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រួសរាន់​មក​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ឱ្យបាន​ទាន់​ពេលវេលា​កំណត់ នៅត្រឹម​ខែកញ្ញា ឆ្នាំ​២០២០​នេះ​។

​ចំពោះ​នីតិវិធី​នៃ​ការបង់​ប្រមូល​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ សូម​ប្រើប្រាស់​លេខ​សម្គាល់​អតិថិជន (​មាន​ក្នុង​វិក្កយបត្រ អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរ​សព្ទ​ដៃ​) ឬ​បញ្ជា​ទូរ​ទាត់​នៅតាម​ធនាគារ​អេស៉ីលីដា​, ABA, WING, កាណាឌីយ៉ា​, FTB, AMK, WB Finance, Prince Bank, ស្ថាបនា ឬ​តាម​ភ្នាក់ងារ​កាត់​ផ្សេងៗ ទៀត​ដូចជា eMONEY, លីហួរ​វេលុយ​, និង​Pipay ជាដើម​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ហ្វេ​សប៊ុក​ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​ទូរ​សព្ទ ០៨៧ ២៥៨ ៨៣៥៕

Filed in: ព័ត៌មានជាតិ