ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​វេរ​និង​ប្រគេន​ភត្ត​ហា​ដល់​ព្រះសង្ឃ ចំពុះក្អែក ឆ្លង​វេន​កាន់បិណ្ឌ​ទី​១២

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ លោកជំទាវ​កិត្ដិសង្គ​ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជាមួយ លោកជំទាវ ហង់ ភារី អ៉ឹម សិទ្ធី លោកជំទាវ ឡៅ គឹម​ណៃ លី គឹម​ហាន ភរិយា​ថ្នាក់ដឹកនាំ លោក លោកស្រី ប្រជា​ពលរថ្ឋ​បាន​អញ្ជើញ​ចូលរួម​ពិធី​រាប់បាត្រ ដា​ឆ្លង​បុណ្យកាន់បិណ្ឌ​ទី ១២ និង​បាន​នាំយក​ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រារព្ធ​កាន់បិណ្ឌ​ត្រូវធ្វើឡើង​ចាប់ពី​ថ្ងៃ​១​រោច រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ជា កាលបរិច្ឆេទ ដែល សន្មត ទុក​ថា​ជា​ថ្ងៃបុណ្ឌ​ភ្ជុំបិណ្ឌ​។​នៅថ្ងៃនោះ​មហាជន​ប្រុស​ស្រី​ក្មេង​ចាស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នាំគ្នា​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ដោយ​មាន​ទឹកមុខ​រីករាយ​ស្រស់ស្រាយ​ពោរពេញ​ទៅ​ដោយ​ជំនឿ​ជឿជាក់​ចំពោះ​ព្រះពុទ្ធសាសនា​ជឿ​បុណ្យ​ជឿ​បាប​ជឿ​កម្មផល​។​ទាំងអស់គ្នា​ស​សុទ្ធតែ​មាន​សម្លៀកបំពាក់​ល្អៗ​ថ្មីៗ​យ៉ាង​ប្រណីត​។​ថ្ងៃនេះ​នៅ​គ្រប់​វត្ត​ទូទាំង​ប្រទេស​មាន​ឧបាសក​ឧបាសិកា​មហាជន​មូល​មីរ​គ្រឹក​គគ្រេង​ធ្វើឱ្យ​បរិយាកាស​នៅក្នុង​វត្ត​មាន​ភាព​ឱឡារិក​អធិកអធម​ក្រៃលែង​សំឡេង​ភ្លេងពិណពាទ្យ​ឬ​ភ្លេង​ប្រពៃណី​បាន​បន្លឺ​រងំ​រណ្តំ​ពីរោះ​ត្រជាក់​ដល់​សោតិ​ន្ទ្រិ​យារ​ម្មណ៍និង​គួរឱ្យ​រំភើប​រីករាយ​ពន់ប្រមា​ណ​។​

​កម្មវិធី​សំខាន់បំផុត​នា​ថ្ងៃនេះ​គឺ​វេរ​ប្រគេន​យាគូ​ឬ​ចង្ហាន់​ព្រឹក​ចង្ហាន់​ថ្ងៃត្រង់​ចំពោះ​ព្រះសង្ឃ​ទន្ទឹម​នឹង​ពិធី​រាប់​បាត​ជា​ទ្រង់ទ្រាយ​ធំ​។​ព្រះសង្ឃ​ស្វាធ្យាយ​ធម៌​បង្សុកូល​ឧទ្ទិស​កុសល​មគ្គផល​ចំពោះ​វិញ្ញាណក្ខន្ធ​អតីត​បុព្វបុរស​ជីដូន​ជីតា​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន​និង​សូម​ប្រសិទ្ធពរ​ស័ព្ទ​សាធុកា​រសុខ​ចម្រើន​មក​កូនចៅ​ឯ​ក្រោយ​វិញ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​បួងសួង​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ​ព្រះមហាក្សត្រី​ជា​សម្តេចម៉ែ​សម្តេច​យាយ​សម្តេច​យាយទួត​មុនីនាថ​សីហនុ​និង​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​និង​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ថ្នាក់​ដឹកនាំ​សមាជិក​ព្រឹទ្ធសភា​ថ្នាក់ដឹកនាំ​សមាជិក​រដ្ឋសភា​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​សូមឲ្យ​ជួប​សេចក្តី​សុខសន្តិភាព​និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។​

​ជាមួយគ្នានេះ​ដែរ​លោកជំទាវ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពុទ្ឋបរិស័ទ​ទាំងអស់​គ្នា​ចូលរួម​គោរព​និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​គោលការណ៍​រក្សា​អនាម័យ​ឲ្យបាន​ល្អ​រួមជាមួយ​នឹង​វិធានការ​នានា​ដែល​បាន​កំណត់​របស់​ក្រសួង​សុខាភិបាល​ដោយ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ​និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៃ​រលក​ទី​២​ខណៈពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕
​

Filed in: ព័ត៌មានជាតិ