ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ​ស្នងការ​នគរបាល បន្ទាយមានជ័យ​បាន​អញ្ជើញ​ចូលរួម​គោរព​ទង់ជាតិ​ដោយ​បាន​ប្រសាសន៍​ទៅកាន់​កងកម្លាំង​ត្រូវ​បន្ត​អនុវត្ត​ការងារ​ជា​ប្រចាំ​.!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១២​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម ពិធី​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ណែនាំ​ដល់​កងកម្លាំង​អោយ​បន្ត​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​អោយបាន​ល្អ​បន្ថែមទៀត ជាពិសេស​គោរព​វិន័យ​០០៦​របស់​កងកម្លាំង​នគរបាលជាតិ​បាន​ល្អ ។​
​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ បាន​បន្ថែមទៀតថា ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង រួម​គ្នា​សហការ​គ្នា​ល្អ​លើ​ការបំរើ​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​ចិត្ត ។​
​លោកស្នងការ​បាន​ក្រើនរំលឹក ដល់​មន្ត្រី​តាម​មូលដ្ឋាន​ថា ប្រសិន​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​សុំ​ការអន្តរាគមន៍ គឺ​ត្រូវតែ​មាន​វត្តមាន​នគរ​បាល​ប្រចាំការ និង​ត្រូវ​ទទួល​ពួកគាត់​
២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​នឹង​ការឆ្លើយតប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ មិន​ត្រូវ​ធ្វើឱ្យ​ពលរដ្ឋ​មានការ​អាក់​អន់លើ​ការផ្តល់​ព័ត៌មាន​ណា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ