ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

មន្ត្រី​ទាំងអស់​តែងតែ​ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជេី​ញដឹក​នាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់ ត្រូវ​ចុះ​ដោយផ្ទាល់​តាម​គ្រប់​គោលដៅ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១០៥ ដើម្បី​ផ្តល់ជូនជា​ទឹកបរិសុទ្ធ ភេសជ្ជ​: និង​ថវិកា​មួយចំនួន​ផ្តល់​ជូន​កម្លាំង​តាម​គ្រប់​គោលដៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែល​ជា​ការឧបត្ថម្ភ​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាពិសេស​លោក លោកស្រី​ស្នងការរង ទាំងអស់ ត្រូវ​នាំ​យក​មតិ​ណែនាំ​របស់​ឯកឧត្តម​ស្នងការ ដល់​មន្ត្រី​ប្រចាំការ​តាម​គ្រប់​គោលដៅ​ទាំងអស់​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ អន្តរជាតិ ដើម្បី​កាត់បន្ថយ​ការកកស្ទះ ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ចំណែក​តាម​អធិការដ្ឋាន​នគ​បាល​ខណ្ឌ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវតែ​មាន​មន្ត្រី​ប្រចាំការ ២៤​ម៉​/២៤​ម៉ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ។

​ឯកឧត្តម​ស្នងការ​បាន​បញ្ជាក់បន្ថែម​ថា មន្ត្រី​ទាំងអស់​ត្រូវ​បំពេញ​ភារកិច្ច តួនាទី​ឲ្យបាន​ល្អ បង្ហាញ​អាកប្បកិរិយា និង​សម្តី​ឲ្យបាន​សមរម្យ ជាពិសេស​ត្រូវតែ​ធ្វើ​អនាម័យ​នៅ​កន្លែង​ការងារ​ឲ្យបាន​ស្អាត ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​ជំងឺ​ផ្សេងៗ​កុំ​ឲ្យ​កើត​មាន​ឡើង ៕
​

Filed in: ព័ត៌មានជាតិ