ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្ដម ប៉ែន កុសល្យ ដឹកនាំ​មន្ត្រី​រាជការ ចូលរួម​ពិធី​កាន់បិណ្ឌ​ទី​១២ នៅ​វត្ត​ជ័យ​ទឹក​ជុំ​អន្លង់វែង (​ហៅ​វត្ត​អន្លង់វែង​) និង​បាន​នាំយក​បច្ច័យ​១៦ លាន​រៀល​ប្រប្រ​គេនព្រះសង្ឃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​វេលា​ម៉ោង ៨​ៈ​៣០​នាទី ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​មន្ត្រីរាជការ ជាពិសេស​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ចូលរួម​ពិធី​កាន់បិណ្ឌ​ទី​១២ នៅ​វត្ត​ជ័យ​ទឹក​ជុំ​អន្លង់វែង (​ហៅ​វត្ត​អន្លង់វែង​) ស្ថិតនៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។

​ឯកឧត្ដម បាន​បូជា​ទៀន​ធូប​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រៃ រាប់បាត្រ និង​បាន​នាំយក​នូវ​ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ បច្ច័យ​ប្រគេន​ព្រះសង្ឃ ដោយ​សទ្ធា​ជ្រះថ្លា ហើយ​កុសលផល​បុណ្យ​ក្នុង​ឱកាស​នោះដែរ ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សន្ដាន និង​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​។ សូម​ឱ្យ​ដួង​វិញាណក្ខន្ធ​អស់លោក​ទាំងអស់ បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម បាន​ជួប​សំណេះសំណាល​ជា​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និង​បាន​ចែក​ជូន​អំណោយ​ដល់​លោកតា​លោកយាយ ចាស់ព្រឹទ្ធាចារ្យ​ផងដែរ​។​

​ឯកឧត្ដម​បាន​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការការពារ ទប់ស្កាត់​កុំឲ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។ ឯកឧត្ដម​បាន​លើកឡើង​ថា បើ​ទោះ​នៅពេល​នេះ​កម្ពុជា​បាន​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​ទាំងអស់ក្តី តែ​ជំងឺ​នេះ​នៅតែ​ធ្វើឲ្យ​ពិភពលោក​ប្រឈម​ដដែល ដរាបណា​គ្មាន​ថ្នាំ​ព្យាបាល​នោះ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម បាន​នាំយក​ទេយ្យវត្ថុ​ដែល​រួមមាន​៖ ទឹកក្រូច ត្រីខ អង្ករ មី ទឹក​ផ្លែឈើ នំ​អន្សម ទឹកដោះគោ ទឹក​សុទ្ធ​ជាដើម និង​បច្ច័យ​ចំនួន ១៦,១៥១,០០០ រៀល ប្រគេន​ព្រះសង្ឃ​ផងដែរ​។​

​ក្រោយពី​បញ្ចប់​កម្មវិធី​បុណ្យ ឯកឧត្ដម អភិបាលខេត្ត បាន​អញ្ជើញ ជួប​សំណេះសំណាល់ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០ គ្រួសារ នៅក្នុង​បរិវេណ​វត្ត​ជ័យ​ទឹក​ជុំ​អន្លង់វែង ដែល​មក​ក​ពី​ឃុំ​ចំនួន​ប្រាំ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ​២០ គីឡូក្រាម​, មី​១ កេស​, ទឹកត្រី​១ យួរ​, ទឹក​ស៊ី​អ៉ីវ​១ យួរ និង​ថវិកា​ចំនួន ២០,០០០៛ ផងដែរ​។​
​

Filed in: ព័ត៌មានជាតិ