ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​ភ្នំពេញ អំពាវនាវ​ដល់​មហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុក “​សូម​កុំ​វាយ​ស្មៅ​បង្អើល​ពស់ កុំ​គោះ​ទឹក​បង្អើល​ត្រី​!”

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី ឃាតកម្ម កាលពី​០៥​ឆ្នាំមុន ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។​

​ជនសង្ស័យ ឈ្មោះ សី ផា​រ៉ា​ដា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាប់​ពាក់ព័ន្ធ ក្នុងករណី រឹត​ក​សម្លាប់ បុរស​ម្នាក់​ជា​មិត្តភក្តិ​ស្គាល់គ្នា រួច​យក​ទៅ​បោះចោល​នៅក្នុង​គំនរ​សម្រាម ក្បែរ​ប្រឡាយ​ទឹក​មួយ​កន្លែង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ រួមមាន រថយន្ដ​កា​មេ​រី​០១​គ្រឿង ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូន​ស៊ិច​ផ្លើ​ស​និង​ណូគា​០២​គ្រឿង ខ្សែក​ខ្សែដៃ​និង​ចិញ្ជៀនពេជ្រ​០១​ឈុត កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៥ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ចាប់ខ្លួន រហូត​បាន​សម្រេច ក្រោយ​ពី​ជនសង្ស័យ​រូបនេះ គេចខ្លួន​អស់​រយៈពេល​០៥​ឆ្នាំ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​០៥​ឆ្នាំមុន មាន​សព​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ក្នុង​គំនរ​សម្រាម ក្បែរ​ប្រឡាយ​ទឹក​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ពុំ​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ ព្រោះ​តែ​សាកសព​មាន​សភាព​ហើម​ប្រែ​ខុស​រូប​ដើម​។ ក្រោយមក​តាមរយៈ​វិធានការ​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំណត់​អត្តសញ្ញាណ ជនរងគ្រោះ​បាន​ថា មានឈ្មោះ ស្រ៊ុន សុ​ភក្ដិ អាយុ ៣៥​ឆ្នាំ ទីលំនៅ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយ​បន្ទាប់មក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ឃាត់ខ្លួន​ឃាតករ ជា​ជនដៃដល់​ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​ផង​ដែរ តែ​ឈ្មោះ សី ផា​រ៉ា​ដា នេះ ក្រោយ​ពី​ដឹង​ថា​បក្ខពួក​ខ្លួន ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ចាប់ខ្លួន​បាន ក៏​គេចខ្លួន​បាត់​រហូត​អស់​រយៈពេល​០៥​ឆ្នាំ ទោះជា​យ៉ាងនេះក្តី សមត្ថកិច្ច​មិន​ដែល​បោះបង់ ការ​តាម​ប្រ​ម៉ាញ់​ឃាតករ​ម្តងណា​ទេ គ្រាន់​តែ​វិធានការ​តាម​ប្រម៉ា​ញ់​របស់​សមត្ថកិច្ច មិន​អាច​ត្រូវបាន​យក​មក​ផ្សព្វផ្សាយ​ឬ​អួត​បង្ហាញ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​បានឡើយ។

ជាក់ស្តែង​ជនសង្ស័យ​ដែល​គេចខ្លួន​អស់​រយៈពេល​០៥​ឆ្នាំ​ខាង​លើ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ស្រាវជ្រាវ​ដឹងថា សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​តាកែវ ទើប​កម្លាំង​ជំនាញ​បាន​ទៅ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​តាកែវ​ដោយ​ស្ងប់ស្ងាត់ តាម​ចាប់​ជនល្មើស​បាន​សម្រេច​តែ​ម្តង​។ ហេតុដូច្នេះ​ហើយ អាវុធហត្ថ​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម​ហា​ជន សូមមេត្តា កុំ​វាយ​ស្មៅ​បង្អើល​ពស់ កុំ​គោះ​ទឹក​បង្អើល​ត្រី តាមរយៈ​ការ​តាំងខ្លួន​ជា​អ្នក​ឈឺឆ្អាល​ជួស​គ្រួសារ​ជនរងគ្រោះ បង្ហោះ​សារ​សួរ​រក​ឃាតក​តាម​អារម្មណ៍​ផ្ទាល់ខ្លួន និង​ប្រមាថ​ដល់​សមត្ថកិច្ច​ដែល​មិន​ទាន់​អាច​ស្វែងរក​ឃាតករ​ឃើញ ដែល​ប្រការ​នេះ គឺជា​ការ​ពញ្ញាក់​ជនល្មើស ឲ្យ​រឹតតែ​ប្រុងប្រយ័ត្ន រឹតតែ​ពួន​កាន់តែ​ស្ងាត់ និង​រឹតតែ​រត់គេច​កាន់តែ​ឆ្ងាយ ប៉ះពាល់​ដល់​ចំណាត់ការ របស់​សមត្ថកិច្ច ទៅវិញ​ទេ​។

ចូរ​ចាំ​ថា កុក​អាច​ភ្លេច​ជុង តែ​ជុង​មិន​ដែល​ភ្លេច​កុក​ទេ ហើយ​អាជ្ញា​យុ​កាល​នៃ​បទល្មើស​ឧក្រិដ្ឋ មាន​រយៈពេល​១៥​ឆ្នាំ បើ​ដរាបណា​មិន​ទាន់​ផុត​អាជ្ញា​យុ​កាល​ទេ កុំ​ទាន់​ចាត់ទុកថា ជនល្មើស​បាន​រួចខ្លួន ដូច្នេះ​បើ​បងប្អូន បាន​ដឹង​ដំណឹង​ជនល្មើស សូម​ចូលរួម​សហកា​រណ៍​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ដើម្បី​អនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង​៕

 

Filed in: ព័ត៌មានជាតិ