ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រសួង​កសិកម្ម​កំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការស្រាវជ្រាវ​និង​សហការ​ជាមួយ​វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍​បាន​ដាក់​ឲ្យ​ដំណើ​រនូវ​ឧបករណ៍​និង​គ្រឿងយន្ត​មួយចំនួន​បញ្ជ្រាប​ទៅក្នុង​សហគមន៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ស្រប​ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ក៏​មាន​មហិច្ឆតា​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​កម្ពុជា ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​សំដៅ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ ពង្រីក​វិបុលភាព និង​លើកកម្ពស់​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​កម្ពុជា តាម​អភិក្រម និង​វិសាលភាព​ថ្មី ដើម្បី​ប្រែក្លាយ​វិស័យ​នេះ ពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​តាម​បែប​យថាផល ឈានទៅរក​ដំណាក់កាល​ថ្មី ដែល​ផ្តោត​លើ​ផលិតកម្ម​ប្រពលវប្បកម្ម​ពោល​គឺ​ពឹងផ្អែក​ជា​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកទេស បច្ចេកវិទ្យា​ថ្មី ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​យន្តូ​ប​នីយកម្ម ព្រមទាំង​ការបង្កើន​សមត្ថភាព​ស្រោចស្រព សំដៅ​លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​ដំណាំ​ដែល​មាន​សក្តានុពល​និង​ទីផ្សារ​។​

​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​ខាងលើ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការស្រាវជ្រាវ និង​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ បាន​ដាក់​ឲ្យ​ដំណើ​រនូវ​ឧបករណ៍ និង​គ្រឿងយន្ត​កសិកម្ម​មួយចំនួន បញ្ជ្រាប​ទៅក្នុង​សហគមន៍​កសិកម្ម និង​កសិករ​ដែល​មាន​កម្រិតជីវភាព​មធ្យម ជា​បណ្តើរៗ ស្រប​ទៅតាម​លក្ខណៈ​ភូមិសាស្ត្រ​ទំហំ​ដីធ្លី​របស់​កសិករ ធនធាន និង​ឆ្លើយតប​ទៅ​នឹង​ការ​ថមថយ​នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នាពេល​បច្ចុប្បន្ន​និង​នា​ពេល​អ​នា​គត់ ។​

​ជាក់ស្តែង នៅ​ឆ្នាំ​២០២០ នេះ​ការរៀបចំ​ដី​ដាំ​ដុះ​ដំណាំ​ស្រូវ​របស់​កសិករ​បាន​កើនឡើង​រហូត​ដល់ ៩៩,០៩% នៃ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​សរុប ។ រីឯ​ការប្រមូល​ផល​ស្រូវ​វិញ​គឺ​បាន​កើនឡើង​រហូត​ដល់​ជាង ៨៥% នៃ​ផ្ទៃដី​ដែល​បាន​ដាំ​ដុះ​សរុប ។​

​ដោយឡែក​ការប្រើប្រាស់​ឧបករណ៍​ព្រោះ និង​ដាំ​ស្រូវ​ក៏មាន​និន្នាការ​កើន​ឡើង​ដែរ រួម​ទាំង​ឧបករណ៍​ដាំ​បន្លែ ស្រោចស្រព ដាក់​ជី បាញ់ថ្មាំ និង​ប្រមូល​ផល​ដំឡូង ក៏​មាន​ការកើនឡើង​ដែរ​៕

​

Filed in: ព័ត៌មានជាតិ