ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍​ផ្កាយ​បី​នៅ​ក្រសួង​ការពារជាតិ​ម្នាក់ កំពុង​រង​ការចោទប្រកាន់ថា រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​ចិន​រាប់​រយ​ហិកតា នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ ក្រុមហ៊ុន​វិនិយោគ​មួយ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ដែល​តំណាង​ដោយ លោក តឹក ង​យ បាន​អះអាង​ថា លោក​ឧត្តមសេនីយ៍ឯក មាស ប៊ុន ឡី នៅ​ក្រសួង​ការពារជាតិ បាន​យក​គ្រឿងចក្រ​ឈូសឆាយ​បំពាន​យក​ដី​របស់​ក្រុមហ៊ុន ស៊ី អេ ស៊ី អា​សិត ហូល​ឌី​ង ខូ​អិល​ធី​ឌី ស្ថិតក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ទំហំ​រាប់​រយ​ហិកតា​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ លោក​ឧកញ៉ា តឹក ង​យ ដែល​ជា​តំណាង​ក្រុមហ៊ុន​របស់​ចិន បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹង​កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ស្នើសុំ​អភិវឌ្ឍន៍​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ខាង​លើ​មាន​៣​ទីតាំង គឺ​ភូមិ​ព្រែក​អំពិល ភូមិ​គីឡូ​១២ និង​ភូមិ​កណ្តាល ក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ទំហំ​ផ្ទៃដី សរុប​ចំនួន ៧៤៣ ហិកតា​។​ដោយឡែក​ទីតាំង​ដែល​កំពុង​រង​ការ​ឈូសឆាយ​ពី​សំណាក់​លោក​ផ្កាយ​បី​នៅ​ក្រសួង​ការពារជាតិ មាន​ទំហំ​ជាង​មួយ​រយ​ហិកតា​។​

​លោក​ឧកញ៉ា តឹក ង​យ បាន​បញ្ជាក់ទៀតថា​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ចិន​សុំ​ធ្វើ​ការវិនិយោគ​ខាងលើ គឺ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​ជាង​៤០​គ្រួសារ ដែល​ពួកគាត់​អាស្រ័យ​ផល​នា​ពេល​កន្លង​មក​ស្ថិត​លើ​ទីតាំង​ដី​នេះ​តែម្តង ប៉ុន្តែ​ខណ​:​នេះ​ត្រូវបាន​លោក មាស ប៊ុនឡី ឲ្យ​កូនចៅ​យក​គ្រឿងចក្រ​ឈូសឆាយ​ព្រៃ​រាបស្មើ​ដល់​ដី​អស់​គ្មាន​សល់ ហើយ​មេការ​របស់លោក​ផ្កាយ​បី​បានដាក់រ​បាំង​បិទផ្លូវ​រារាំង​មិន​ឲ្យ​ម្ចាស់​ដី​ពិតប្រាកដ​ឆ្លងកាត់​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដដែល បើ​តាម​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ បាន​ស្រាយ​បំភ្លឺថា ចំណុច​ដី​ដែល​គេ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ ហើយ​ធ្វើរ​បាំង​បិទផ្លូវ​មិន​ឲ្យ​អ្នក​ណា​ឆ្លងកាត់​នេះ គឺជា​ដី​ពួកគាត់​ដែល​ធ្លាប់​ដាំ​ដំណាំ អាស្រ័យ​ផល​កន្លងមក​មាន​ទំហំ​ជាង​១០០​ហិកតា​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​តែ​ពួកគាត់​បាន​លក់​ទៅឲ្យ​ក្រុមហ៊ុន​ចិនខាង​លើ​តាំងពី​១០​ឆ្នាំ​មុន​មក​ម្លេះ​។​ចំណែក​អ្នក​មក​ឈូសឆាយ​នៅ​ចំណុច​ដី​នេះ ពួកគាត់​មិន​ដែល​ស្គាល់​នោះទេ ហើយក៏​មិន​បាន​លក់​ដី​នេះ​ឲ្យទៅ​លោក​ផ្កាយ​បី​នៅ​ក្រសួង​ការពារជាតិ​នោះឡើយ​។​

​ទាក់ទិន​នឹង​ករណី​នេះ តំណាង​ក្រុមហ៊ុន​ចិន លោក​ឧកញ៉ា តឹក ង​យ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ក្រុមហ៊ុន សុ​ី អេ ស៊ី អា​សិត ហូល​ឌី​ង ខូ​អិល​ធី​ឌី ដែល​កំពុង​រង​នូវ​ការរំលោភបំពាន​នេះ​ផង​។​

​ចំពោះ​រឿងរ៉ាវ​ចោទប្រកាន់​ខាងលើ អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការ​ទំនាក់​ទំ​ង​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ធ្វើការ​នៅ​ក្រសួង​ការពារជាតិ​បានទេ ដោយសារ​មេការ​ក្នុង​ទីតាំង​ដី​ទំនាស់​មិន​ព្រម​សហការ​និង​គ្មាន​ការ​ស្រាយ​ប៉​ភ្លឺ​ឲ្យបាន​ជាក់លាក់​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ