ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​ខណ្ឌ​ដង្កោ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ÷​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន សមាជិក​ក្រុម​ព្រឹក្សា​ខណ្ឌដង្កោ ចៅសង្កាត់ និង​មេភូមិ​ទាំងអស់​ក្នុង សង្កាត់​ព្រែក​កំពឹស យុវជន ស​.​ស​.​យ​.​ក រួមជាមួយ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​នាំ​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ ចំនួន​០២​វត្ត ស្ថិតក្នុង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងនោះ​គឺ វត្ត​កែវ​មុន្នី ស្ថិតក្នុង ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស និង វត្ត​ព្រែក​ថ្លឹង ស្ថិតក្នុង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១២ ជាមួយ​ពុទ្ធ​បរិស័ទ្ទ ចំណុះជើងវត្ត​ទាំងអស់ និង​ឧទ្ទិស​កុសល​ជូន​ដល់ វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន​ពលី​មរណៈ ក្នុង​រយៈកាល​កន្លងមក​ផងដែរ​។​

​ជា​រៀងរាល់ឆ្នាំ គេ​តែង​សង្កេតឃើញថា ទោះបី​មាន​ការ​មមាញឹក​យ៉ាងណា ក៏​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា​មេបញ្ជាការ តែង​ឆ្លៀតឱកាស ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ជាច្រើន​វត្ត​អារាម​ជា​ហូរហែរ ដោយ​មិន​មាន​ខកខាន​ឡើយ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់ ញាតិមិត្ដ​ដែល​បាន​ចែកឋាន​ទៅហើយ មាន​មាតាបិតា ជីដូន ជីតា បងប្អូន​កូនចៅ ព្រមទាំង​មិត្ត​រួម​ការងារ និង​មាន​ក្ដីសង្ឃឹម​មួយ​ទៀត​ថា អំពើ​កុសល ដែល​គេ​មាន​សទ្ធា​បាន​បរិច្ចាគ​ឧទ្ទិស​ទៅនោះ នឹង​ងាក​បែរ​មក​ឱ្យ​សព្វ​សាធុការពរ ឲ្យ​ពួកគេ​វិញ ទទួលបាន​នូវ​សេចក្ដីសុខ និង​សេចក្ដីចំរើន ត​ទៅ​ថ្ងៃមុខ​៕
#PhnomPenhGRK
​

Filed in: ព័ត៌មានជាតិ