ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​មន្ត្រី​រាជការ ចូលរួម​កាន់បិណ្ឌ​ទី​១១ និង​នាំយក​បច្ច័យ ៤៥​លាន​រៀល​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​បទុម​វ​តី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ថ្ងៃ​សៅរ៍​-​អាទិត្យ ១០-១១​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១២-១៣ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រសួង​អញ្ជើញ​ចូលរួម​ពិធី​កាន់បិណ្ឌ​ទី​១១ នៅ​វត្ត​បទុម​វ​តីរា​ជ​វ​រា​រាម រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​កម្មវិធី​នៅ​រសៀល​ថ្ងៃ​សៅរ៍ ១០​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០ មានការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត និង​សម្ដែងធម៌​ទេសនា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​ព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ចៅអធិការ​វត្ត​បទុម​វ​តីរា​ជ​វ​រា​រាម​។ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​អាទិត្យ ១១ រោច ខែ​ភទ្របទ ឆ្នាំ​ជូត ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​ការបោះ​បាយបិណ្ឌ រាប់បាត្រ បង្សុកូល វេរ​ភត្ថាហារ​ប្រគេនច​ង្ហាន់​ព្រះសង្ឃ​ចំនួន​២៨៣​អង្គ និង​ព​ហូ​ទេវា​ដា​ឆ្លង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ និង​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​កើតមាន​ដល់​ក្រុម​គ្រួសារ​មន្ត្រី រាជការ​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ប្រទេស​ផងដែរ​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ស្របពេល​ដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​ចូលរួម​សប្បាយរីករាយ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​ការនាំយក​ទេយ្យទាន​និង​គ្រឿងឧបភោគ​បរិភោគ​ទៅ ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំង​ប្រទេស​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន ជីតា បុព្វការី​ជន ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​។​
​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​នាំយក​ទេយ្យវត្ថុ​ដែល​រួមមាន​៖ ទឹកក្រូច ត្រីខ អង្ករ មី​ជាតិ ទឹក​ផ្លែឈើ នំ​អន្សម ទឹកដោះគោ ទឹក​សុទ្ធ​ជាដើម និង​បច្ច័យ​ចំនួន ៤៥.០០០.០០០ រៀល ប្រគេន​ព្រះសង្ឃ​ផងដែរ​។​

​តាមរយៈ​ពិធី​បុណ្យកាន់បិណ្ឌ បង្ហាញ​នូវ​ការរីកចម្រើន​របស់​ប្រទេសជាតិ​ទាំង​លើ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ដៃ​ម្ខាង​កសាង និង​ការពារ​ប្រទេស ដៃ​ម្ខាង​ទៀត​ស្វែងរក​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​តាមរយៈ​កិច្ច​ច​ចារ​សន្តិភាព បង្រួម​បង្រួម​ជាតិ ដោយ​រួម​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​កសាង​បាន​មកវិញ​នូវ​ផ្លូវថ្នល់ ស្ពាន​សាលា រៀន មន្ទីរពេទ្យ វត្ត​អារាម និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ប្រកបដោយ​ភាព​រីកចម្រើន​ទៅ​មុខ​លើ​គ្រប់​វិស័យ​៕

​

Filed in: ព័ត៌មានជាតិ