ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ឋមន្ត្រីក្រសួង​ការងារ ដឹកនាំ​គណៈប្រតិភូ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​កងទ័ព នៅ​កងពលតូច​អន្តរាគមន៍​លេខ​៧

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) ÷​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប្រពៃណីជាតិ ដែល​ជិត​ឈាន​មកដល់​នាពេល​ខាងមុខ​នេះ លោក​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ ចុះសួរសុខទុក្ខ និង​សំណេះសំណាល ព្រមទាំង​យក​អំណោយ​មួយចំនួន ទៅ​ប្រគល់ជូន​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិតនៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។​

​ក្នុងឱកាស​នោះ​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជានិច្ចកាល​បាន​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​នាយទាហាន​នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​នៅ​គ្រប់​ទីកន្លែង ក្រោម​ពាក្យស្លោក “​ការពារ​ជាតិ​ដើម្បី​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​ការពារជាតិ​” ។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើ​ខ្ពស់​ចំពោះ​ស្មារតី​តស៊ូ​អង់អាច​ក្លាហាន ប្រកបដោយ​វីរៈភាព​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​របស់​យើង​នៅ​កងពលតូច​អន្តរាគមន៍​លេខ ៧ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​ការពារ​មាតុភូមិ​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ ព្រមជាមួយ​នោះ ឯកឧត្តម​ក៏បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ដែល​យើងទាំងអស់គ្នា​បានឃើញ និង​ទទួលបាន​ផល​ពី​សមិទ្ធផល​នេះ ដែល​កើតចេញ​ពី​ការចួលរួម​របស់​ថ្នាក់ដឹកនាំ​ជាតិ បុគ្គលិក មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងយោធពល​ខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ទោះបីជា​យើង​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​សកល​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ ក៏ដោយ​។

​ឯកឧត្តម​បណ្ឌិត ក៏​បាន​ជូនពរ​ដល់​នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់ សូម​មាន​សុខភាព​ល្អ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​សូម​ស្តាប់​វិធានការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​អំពី​ការទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ឲ្យ​យើងទាំងអស់គ្នា​ជៀសផុត​បាន​ពី​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ ក៏​មាន​នាំយក​នូវ​ថវិកា សម្ភារៈ និង​គ្រឿងឧបភោគ​បរិភោគ ដែល​ថវិកា​ទាំងនេះ​ទទួលបាន​ពី​ការចូលរួម​ឧបត្ថម្ភ​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង ក៏​ដូចជា​ក្រុមហ៊ុន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឯកជន ចែកជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​ផ្តល់​អាហារូបករណ៍​សិក្សា​មុខ​ជំនាញ​បច្ចេកទេស​ផ្សេងៗ​នៅតាម​វិទ្យាស្ថាន និង​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេក​ទេស និង​វិជ្ជាជីវៈ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​នាយទាហាន នាយទាហានរង ពលទាហាន និង​គ្រួសារ ផងដែរ​។​

​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី សូម​ជូនពរ​ដល់​​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ សូម​ប្រកបដោយ​ពុទ្ធពរ និងរ​ជ័យ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​

Filed in: ព័ត៌មានជាតិ