ទាន់ហេតុការណ៍
នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ​ចែ​ស្រី មាន​អំណាច​ក្នុង​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្តក្រចេះ​យ៉ាង​រលូន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រចេះ ÷​ចេញផ្យាយ​នា​យប់​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០​យប់​នេះ​វេលា​ម៉ោង ២.៣០​នាទី​យប់ មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ ចែ​ស្រី អាង​ខ្នងបង្អែក​យ៉ាងរឹងមាំ ក្នុងការ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ផ្លូវ​រលួស ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្ត​ក្រចេះ ចេញ​ទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង និង​ដោយ​រលូន ដោយ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា រយៈពេល​កន្លងមក​ហើយ ដែល​ឈ្មួញ​ឈ្មោះ ចែ ស្រី កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ក្រចេះ យ៉ាង​គឃ្លើន ហើយ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ធ្វើ​ជា​មិន​ដឹង​រឿង​អ្វី​ទាំងអស់​។​

​រីឯ​លោក ទ្រី សុ​ភក្ដិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ត្រូវបាន​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា សម្ងំ​ទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល​រឺ​យ៉ាងណា​?​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា រយៈពេ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​មាន​ឈ្មួញ​ឈ្មោះ ចែ ស្រី នៅ​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ក្រចេះ ចូល​ទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ក៏ដូចជា​ដឹកជញ្ជូន​ចេញ​ទៅ​តាម​អំពើ​ចិត្ត​។​

​ការ​ដែល​ឈ្មួញ​ឈ្មោះ ចែ ស្រី អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​យ៉ាង​គឃ្លើន គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ដូចជា សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​ដើម​។​

​ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ចែ ស្រី មិន​អាច​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញពី​ផ្លូវ​រលួស ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ តាម​អំពើ​ចិត្ត​បានឡើយ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​នោះ​ទេ​។​

​បើ​តាម​ប្រភព​ពី​មន្ដ្រី​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ ស្រី បានឲ្យដឹងថា កន្លង​មក​ឈ្មួញ​ម្នាក់​នេះ​បាន​យកឈ្មោះ​មេៗ ក្នុង​ខេត្ត​ក្រចេះ ធ្វើ​ជា​ខ្នងបង្អែក​ទើប​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ផ្លូវ​រលួស ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ បស​ន​ដោយ​រលូន​នោះទេ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ឥឡូវនេះ​មេ​ឈ្មួញ​ឈ្មោះ ចែ ស្រី មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ក្រចេះ ចូល​ទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ដោយ​គ្មាន​អ្នកណា​មក​រំខាន​ឡើយ​។​

​តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ចែ ស្រី បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ប្រភេទ​ផ្សេង​ទៀត​ជាច្រើន​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ផ្លូវ​រលួស ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ហើយ​ជា​អ្នកបើករថយន្ត​និង​រត់​ការបើកផ្លូវ​ដោ​ខ្លួនឯង​ទៀត​ផង​!​។​

​ប្រភព​ពី​មន្ដ្រី​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ ស្រី ក៏​បានឲ្យ​ដឹង​ដែរថា ឈ្ម​ឈ្មួញ​ម្នាក់​នេះ​មាន មេ​ធំៗ ក្នុង​ខេត្ត​ក្រចេះ ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្តធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ចែ​ស្រី មិន​ញញើត​ជាមួយ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​នោះ​ទេ ព្រោះ​អាង​មាន​ខ្នងបង្អែក​ក្រាស់​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។

​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចែ ស្រី នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧ ចូល​ទៅ​ផ្លូវ​ជាតិ​លេខ​៧៣ ហើយ​ចេញ​ទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង យ៉ាង​រលូន​នៅពេល​យប់​។​

​រីឯ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ ចែ ស្រី យ៉ាង​ត្រជាក់ចិត្ត​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​?៕

Filed in: ព័ត៌មានជាតិ