ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ឆបោក គំរាម​សម្លាប់ លាក់ទុក និង ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ឆបោក គំរាម​សម្លាប់ និង​លាក់ទុក ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​ចំនួន​២​ដើម​។

​ជនសង្ស័យ​ឈ្មោះ យន្ត ដា​រ៉ា ហៅ នូ រស្មី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូឱសថបុរាណ តែ​ដើរ​តាំងខ្លួន​ជា​ឧត្តមសេនីយ៍​យោធា ស្រុកកំណើត ភូមិ​តា​លួស ឃុំ​តា​លួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​បឹង​ទំពុន សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ជនសង្ស័យ យន្ត ដា​រ៉ា បាន​សារភាព​ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ រូបគេ​ពិតជា​បាន​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ជា​បន្តបន្ទាប់​សរុប ៣២១០០​ដុល្លារ​អាមេរិក ពិតប្រាកដ​មែន ពាក់ព័ន្ធ​ករណី​ទិញ​លក់​សំរឹទ្ធ នៅពេល​ដែល​ជនរងគ្រោះ​ដឹងខ្លួន​ថា​ត្រូវ​បាន​ជនសង្ស័យ​បោកប្រាស់ ជនសង្ស័យ​ក៏​បាន​ផ្ញើ​សារ​ទៅកាន់​ជនរងគ្រោះ គំរាមកំហែង​ម្តង​ហើយ ម្តងទៀត តាមរយៈ​បណ្តាញ​ទំនាក់ទំនង Messenger ដោយ​ប្រើ​ពាក្យសម្តី​ថា នឹង​សម្លាប់ចោល​ទាំង​ពូជ សូម្បី​តែ​កូនង៉ែត​ក្នុង​អង្រឹង​ក៏​មិន​ទុក​ដែរ​។​

​ដោយ​មាន​ការភ័យខ្លាច ជនរងគ្រោះ ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ទទួលបាន​បណ្តឹង​សមត្ថកិច្ច​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​អាវុធខ្លី​ចំនួន​ពីរ​ដើម គឺ ម៉ាក K54 និង ម៉ាក Swees នៅ​ចំណុច ភូមិ​ខ្វា ទល់មុខ​ធនាគារ អេស៊ីលីដា ផ្លូវ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​អាវុធ​ទាំង​ពីរ​ដើម​ខាងលើ ជនសង្ស័យ​ប្រាប់ថា រូប​ខ្លួន​បាន​ទិញ​ពី​អ្នក​ស្គាល់គ្នា ដែល​បច្ចុប្បន្ន​បាន​ស្លាប់បាត់​ទៅ​ហើយ​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ