ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​គ្រួសារ​អតីត​យុទ្ធជន​៣០​គ្រួសារ មក​ពី​ខណ្ឌ​ចំនួន​១១ បើកប្រាក់​ធានារ៉ាប់រង​សង្គម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សមា​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី បើក​ផ្ដល់​ប្រាក់​ធានារ៉ាប់រង​សង្គម និង​ប្រាក់​បូជាសព មួយ​លើកដំបូង ជូន​គ្រួសារ​អតីតយុទ្ធជន ចំនួន​៣០​គ្រួសារ មក​ពី​ខណ្ឌ​ចំនួន​១១​។​

​ក្នុងនោះ​រួមមាន ខណ្ឌ​ទួលគោក ចំនួន​០៤​គ្រួសារ​, ខណ្ឌចំការមន ចំនួន​០៤​គ្រួសារ​, ខណ្ឌ​ឫស្សីកែវ ចំនួន​០២​គ្រួសារ​, ខណ្ឌដូនពេញ ចំនួន​០២​គ្រួសារ​, ខណ្ឌមានជ័យ ចំនួន​០៥​គ្រួសារ​, ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន​០២​គ្រួសារ​, ខណ្ឌ​កំបូល ចំនួន​០១​គ្រួសារ​, ខណ្ឌ​ច្បារអំពៅ ចំនួន​០៤​គ្រួសារ​, ខណ្ឌ​សែន​សុខ ចំនួន​០៣​គ្រួសារ​, ខណ្ឌ​ជ្រោយចង្វារ ចំនួន​០២​គ្រួសារ និង​ខណ្ឌ​ដង្កោ ចំនួន​០១​គ្រួសារ​។​

​ជំនួស​មុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​, លោកស្រី មុំ ចាន់​ដា​នី បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​នូវ​មរណៈទុក្ខ ដ៏​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ ដែល​បាន​ទទួលមរណភាព ដែល​ជា​អតីត​យុទ្ធជន​យើង ធ្លាប់បាន​ចូលរួម​ចំណែក​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះ ការពារ​បូរណភាព​ទឹកដី រហូត​ទទួលបាន​ជោគជ័យ​កន្លងមក​។​

​លោកស្រី មុំ ចាន់​ដា​នី បាន​គូសបញ្ជាក់ថា គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​អតីតយុទ្ធជន​កម្ពុជា ពិតជា​បាន​ចារ​នៅក្នុង​ប្រវត្តិសាស្ត្រ កូន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​ជា​ការដឹងគុណ ដល់​អ្នក​ជំនាន់​មុន​។​

​ជាមួយគ្នា​នោះ លោកស្រី​ប្រធាន បាន​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​ពលី​កម្ម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លាងឃ្លៀត​ឡើយ​៕

Filed in: ព័ត៌មានជាតិ