ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឥណ្ឌា អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ទាំងឡាយ ឱ្យបាន​ជោគជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ឥណ្ឌា ឱ្យ​អនុវត្តន៍​លើ​កិច្ច​ព្រម​ទាំងឡាយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កន្លងមក ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​សំណើ​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​ក្នុង​ពេល​សម្តេច​អនុញ្ញាត​ឱ្យ​លោកស្រី ម៉ា​នី​កា ចេ​ន (Manika Jain) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា ចូល​ជម្រាបលា​ក្នុង​ការបញ្ចប់​បេសកកម្ម​ការងារ​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​របស់​លោកស្រី​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​ជំនួប​របស់​សម្តេច​តេជោ និង​លោកស្រី​ឯកអគ្គរដ្ឋទូត​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា ក្នុង​ជំនួប​នេះ​សម្តេច​តេជោ ហ៊ុន សែន និង​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​គូស​រំលេច​ពី​ភាព​ល្អប្រសើរ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជាពិសេស​ក្នុង​អាណត្តិ​ការងារ​ជា​ឯកអគ្គរដ្ឋទូត​របស់​លោកស្រី ម៉ា​នី​កា ចេ​ន បាន​នាំមក​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន សម្រាប់​រួមចំណែក​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ព្រ​ទេស​ទាំងពីរ​។ ក្នុង​អាណត្តិ​ការងារ​របស់​លោកស្រី បានរៀបចំ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន​, រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​, រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ទៀត ទៅកាន់​ប្រទេស​ឥណ្ឌា​។​

​ក្រៅពីនោះ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ឥណ្ឌា ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ម​កាន់​កម្ពុជា​។ តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ ហើយ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អប្រសើរ​។ ជាពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​ទាំងនេះ មាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ និង​កិច្ចព្រមព្រៀង​ជាច្រើន​។​

​ដើម្បី​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​នោះ ក្នុងជំនួប​នា​ព្រឹក​មិញ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​លោក​ស្រី​ឯកអគ្គរដ្ឋទូត​ដែល​ចប់​អាណត្តិ​ឱ្យ​ជម្រាប​ទៅ​រដ្ឋាភិបាល​ឥណ្ឌា ពិចារណា​លើកកម្ពស់​អនុស្សារណៈ ដែល​កម្ពុជា និង​ឥណ្ឌា​បាន​ចុះហត្ថលេខា ទៅ​ទៅជា​កិច្ចព្រមព្រៀង​។ រីឯ​កិច្ច​ព្រៀង​ព្រៀង ដែល​បាន​ចុះហត្ថលេខា​រួច​មក​ហើយ​នោះ គប្បី​ជំរុញ​ការអនុវត្ត​ឈានទៅ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ដើម្បី​នាំមក​នូវ​ប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​រដ្ឋាភិបាល​ឥណ្ឌា គួរពិនិត្យមើល​ថែមទៀត​នូវ​តួនាទី​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដើម្បី​ឈាន​ទៅ​ពង្រីក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស និង​ប្រទេស​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ឡើង​មួយ​កម្រិត​ទៀត​។​

​សូមបញ្ជាក់​ថា ក្នុង​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០១៨ សម្តេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិ​នដ្រា ម៉ូ​ឌី បាន​អញ្ជើញ​ធ្វើជា​អធិបតីភាព​ចុះហត្ថលេខា​លើ​ពិធីសារ​សំខាន់ៗ​ចំនួន ៤​រួមមាន​៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការទប់ស្កាត់ ការជួញដូរ​មនុស្ស​, សន្ធិសញ្ញា​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​លើ​បញ្ហា​ព្រហ្មទណ្ឌ​, កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ៣៦.៩២​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹកស្ទឹង​ស្វាហាប់​។​

​ក្រៅតែពី​ធី​សារ​នេះ​ទៅ កម្ពុជា និង​ឥណ្ឌា ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ជាច្រើន​ទៀត ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។​

​សូម​ជម្រាប​ផងដែរ​ថា ក្នុងជំនួប​ជម្រាបលា​នៅ​ព្រឹក​មិញ​នេះ លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ដា ក៏​បាន​ថ្លែង​កោតសរសើរ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ បាន​យ៉ាង​ល្អប្រសើរ រហូតមកដល់​ថ្ងៃនេះ​អ្នកជំងឺ​កូ​វីដ​នៅ​កម្ពុជា​ត្រូវបាន​ជាសះស្បើយ​ទាំងស្រុង​។​

​លោកស្រី ក៏​បាន​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​, មន្ត្រីរាជការ​កម្ពុជា​ទាំងអស់ ក៏ដូចជា​ប្រជាជន​កម្ពុជា​ផងដែរ ដែល​បាន​ផ្ដល់​នូវ​ការគាំទ្រ​និង​កិច្ច​សហ​ប្រតិការ​យ៉ាង​ល្អ​ប្រសើរ​ធ្វើឲ្យ​បេសកកម្ម​កាទូត​របស់​លោកស្រី​ជាង​ពីរ​ឆ្នាំ​កន្លះ​មកនេះ បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​៕

Filed in: ព័ត៌មានជាតិ