ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​អំណោយ​សម្ភារ​ការពារ​ជំងឺ​កូវី​ដ​-១៩ ពី UNICEF សម្រាប់​ផ្ដល់ជូន​គ្រឹះស្ថាន​សិក្សា​សាធារណៈ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល សម្ភារ​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​ជំនួយ​តាមរយៈ​ការគាំទ្រ​របស់ USAID ជូន​អង្គការ UNICEF សម្រាប់​ផ្ដល់​ជូន​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៥​។​

​ពិធី​នេះ ត្រូវបាន​ធ្វើឡើង ដោយ​មាន​ការចូលរួម​ពី លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ហ្វ័​រូ​ហ្គ ហ្វូ​យូ​ហ្សិ​ថ នាយិកា យូ​នី​សេ​ហ្វ និង​តំណាង USAID​។ សម្ភារ​ទាំងអស់នោះ​រួមមាន សាប៊ូ ជែល​លាងដៃ និង​ឧបករណ៍​វាស់​សីតុណ្ហភាព សម្រាប់​ផ្ដល់ជូន​សាលារៀន​ចំនួន​៤១៧ នៅក្នុង​ខេត្ត​ចំនួន​៥ និង​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​សប្ដាហ៍​នេះ ក្នុងពេល​ដែល​សាលារៀន​នៅ​កម្ពុជា បានចាប់ផ្ដើម​អនុញ្ញាត​ឲ្យ សិស្សានុសិស្ស​ចូលរៀន​ទ្បើង​វិញ​។ សម្ភារ​អនាម័យ​ចាំបាច់​សំខាន់ៗ​ទាំងនេះ នឹង​បាន​ទៅ​ដល់​កុមារ​ចំនួន ២៩០,០០០ នាក់ ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​បន្ត​ការអប់រំ​សាជាថ្មី​ប្រកបដោយ​សុវត្ថិភាព​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក នួន ផា​រ័ត្ន បាន​អំពាវនាវ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួមមាន​៖ គណៈ​គ្រប់គ្រង​សាលារៀន អាជ្ញាធរ​មូលដ្ឋាន ឱ​ពុក​ម្តាយ អ្នកអាណាព្យាបាល និង​ដៃគូ​អភិវឌ្ឍន៍ ឲ្យ​បន្ត​ចូលរួម និង​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់ ដល់​សិស្សានុសិស្ស ក្នុងឱកាស​នៃ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ សំដៅ​ធានា​ឲ្យបាន​ថា សាលារៀន​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ការសិក្សា​របស់​សិស្ស​។​

​លោក នួន ផា​រ័ត្ន តាង​នាម​លោក ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ UNICEF ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ជា​ពិសេស​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការងារ​លើកកម្ពស់​វិស័យ​អប់រំ ជាពិសេស​ក្នុង​ឱកាស នៃ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ ដោយ​បាន​ឧបត្ថម្ភ​អំណោយ​ជា​សម្ភារ រួមមាន​៖ ទឹក​លាងដៃ ចំនួន​៣,៤០៥​ដប​, ទែ​ម៉ូ​ម៉ែត្រ ចំនួន​៤៨៩​គ្រឿង​, សាប៊ូ ចំនួន​៣៩,៧២៥​ដុំ​, និង​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ ការអប់រំ​អំពី​ការបង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​ចែកជូន​ដល់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចំនួន​២២៩ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក Benjamin Wohlauer អនុប្រធាន​បេសកកម្ម នៃ​ស្ថានទូត​សហរដ្ឋអាមេរិក បាន​លើកឡើង​ថា ការបើក​សាលារៀន​ឡើងវិញ​នេះ គឺជា​ការវិវត្ត​មួយ​ដ៏​សំខាន់ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​ទ្បើង​វិញ​ពី​ជំងឺ​កូវី​ដ​-១៩ ហើយ​អាមេរិក មាន​មោទនភាព​ក្នុង​ការសហការ​ជាមួយ​ក្រសួង​អប់រំ និង​យូ​នី​សេ​ហ្វ ដើម្បី​គាំទ្រ​សិស្សានុសិស្ស​កម្ពុជា ឲ្យ​អាច​ចូល​រៀន​វិញ​បាន​។​

​លោកស្រី ហ្វ័​រូ​ហ្គ ហ្វូ​យូ​ហ្សិ​ថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា «​យើង​អាច​ទទួលបាន​ជោគជ័យ និង​ជំនះ​ឧបសគ្គ​ដ៏​ធំ​សម្បើម ដែល​បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​-១៩ តែ​នៅពេលដែល​យើង​ធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយនឹង​ដៃគូ​របស់​យើង​។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ជាមួយនឹង​លោកគ្រូ អ្នកគ្រូ ជួយ​កសាង​ជំនាញ​របស់​ពួកគេ​ក្នុង​ការប្រើប្រាស់​គោល​វិធី​ចម្រុះ សម្រាប់​ការរៀនសូត្រ​បស់​សិស្ស ដែល​មាន​សារៈសំខាន់​សម្រាប់​ការស្ដារ​ប្រព័ន្ធ​អប់រំ​ឡើងវិញ​»​។​

​លោក​ស្រី​ថា UNICEF ត្រូវការ​ដៃគូ​នានា​ដូចជា USAID ជាដើម ដែល​បាន​គាំទ្រ​ដល់​ការបន្ត​ការសិក្សា​របស់​កុមារ​នៅ​កម្ពុជា ក្នុងអំឡុងពេល​ដែល​សាលា​បិទទ្វារ ហើយ​បច្ចុប្បន្ន​នេះ ក៏​កំពុង​ជួយ​ឲ្យ​ពួកគេ​វិលត្រឡប់​ទៅ​សាលារៀន​ប្រកបដោយ​សុវត្ថិភាព​ផងដែរ​។ លទ្ធផល​ទាំងនេះ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ប្រសិនបើ​ពុំ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ថ្មី​ម្ដងទៀត បាន​បង្ហាញ​ឲ្យឃើញ​ច្បាស់​ថា រាជរដ្ឋាភិបាល​ផ្ដល់​សារៈសំខាន់​ដល់​ការអប់រំ ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ មិន​ត្រឹមតែ​ធូរស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​នាពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ