ទាន់ហេតុការណ៍
នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

​អនុ​មោទនា ពិធី​បុណ្យកាន់បិណ្ឌ វេន​ទី​៩ វត្ត​ព្រះពុទ្ធ​ឃោសនា​ចារ្យ (​ហៅ​ចិន​ដំ​ដែក​ខាងត្បូង​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ វេន​ទី​៩ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ដែល​បាន​ផ្តើមបុណ្យ​ដោយ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​លោកស្រី និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​លោកស្រី ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌដូនពេញ និង​រដ្ឋបាល​សង្កាត់​ទាំង​១១ ព្រមទាំង​ទី​រួម​ផ្សារ​ទាំង​៣ ។​

​បច្ច័យ​ដែល​ទទួលបាន​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៩ នេះ រួមមាន​:
– បច្ច័យ​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ចំនួន ៥,៨៥០,០០០​រៀល សម្រាប់​ចំណាយ​ពិធីបុណ្យ​
– បច្ច័យ​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ចំនួន ២,០០០,០០០​រៀល សម្រាប់​ចំណាយ​ពិធីបុណ្យ​
-​បច្ច័យ​ពុទ្ធបរិស័ទ ដែល​បាន​ចូលរួម​ក្នុង​បុណ្យ​កាន់បិណ្ឌ វេន​ទី​៩ សម្រាប់​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​កសាង​បាន​សរុប​ចំនួន ១១,៣៦០,០០០​រៀល និង ៣៧០​ដុល្លារ​អាមេរិក ។​
​សរុប​រួម​ចំនួន ១៩,២១០,០០០​រៀល និង ៣៧០​ដុល្លារ​អាមេរិក ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង ពុទ្ធបរិស័ទ​ទាំងអស់ អនុមោទនា​បុណ្យ សូម​បាន​ជួបតែ​សេចក្ដីសុខ សេចក្តីចម្រើន និង​សុខភាព​ល្អ​បរិបូណ៌ កុំបី​អាក់ខាន​ឡើយ ។​

Filed in: ព័ត៌មានជាតិ