ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ដាក់​បិណ្ឌ​ទី​៩ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​ក្នុង​ព្រឹក​ថ្ងៃ​កាន់បិណ្ឌ​ទី​៩ នៃ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​នាំយក​នូវ​ចង្ហាន់​បិណ្ឌ​បាត្រ បច្ច័យ ទេយ្យវត្ថុ និង​ទេយ្យទាន ជាច្រើន​មុខ ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស តែងតែ​ប្រារព្ធ​មិន​ដែល​ខាន​ឡើយ​តាំងពី​បុរាណកាល​មក គឺ ចាប់ពី​ថៃ្ង ១​រោច ខែ​ភទ្របទ រហូត​ដល់​ថៃ្ង​ទី ១៥​រោច មាន​រយៈពេល​១៥​ថៃ្ង ដែល​នៅ​ថ្ងៃ​១៥​រោច ជា​ថៃ្ង “​ភ្ជុំ​បិណ្ឌ​”​។​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ត្រូវបាន​ធ្វើឡើង​តាម​បែប ទក្ខិណានុប្បទាន នៃ ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃ ខែ ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​បងប្អូន កូនចៅ សាច់ញាតិ សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុក ម្ដាយ ដោយ​បាន​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់ យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​ទី​វត្ត​អារាម​។

​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួម​ដំណើរ​ដោយ​ក្រុម​គ្រួសារ បង ប្អូន សាច់ញាតិ និង​មន្ត្រី​អ្នកមុខអ្នកការ ដែល​អញ្ជើញ​មក​ដាក់​បិណ្ឌ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក​នាពេលនេះ ក៏ដូចជា​ការអញ្ជើញ​ទៅ​កាន់​ទី​វត្ត​អារាម​ផ្សេងៗ នា​ពេលកន្លងមក ជា​សក្ខីកម្ម​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ អំពី​ការគោរព​ប្រតិបត្តិ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ជាមួយនឹង​ប្រជាពលរដ្ឋ​ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ប្រមាណ​ជាង​៩០% នៅ​ទូទាំង​ប្រទេស​។ វត្តមាន​របស់​សម្តេច អញ្ជើញ​មក​កាន់​វត្ត​អារាម នានា សម្តេច​តែងតែ​នាំនូវ បច្ច័យ ទេយ្យទាន ទេយ្យវត្ថុ សំភារៈ បរិក្ខារ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប្រគេន​ព្រះសង្ឃ និង​សម្រាប់​បន្ត​ចូលរួម​អភិវឌ្ឍ​កសាង​សមិទ្ធផល​នានា​ទាំង​នៅក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ឱ្យ​រីកចម្រើន​រុងរឿង​ជា​បន្តបន្ទាប់​ផងដែរ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុមគ្រួសារ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត បាន​អញ្ជើញ​ធ្វើ​កិច្ច​តាម​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា ដោយ​បាន​អញ្ជើញ​រាប់បាត្រ បូជា​បច្ច័យ ទេយ្យវត្ថុ ទេយ្យទាន បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​នូវ​ផល្លា​អានិ​សង្ឃ ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន មាន មាតា បិតា ជីដូន ជីតា ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាង​មុខ​ហើយ​នោះ សូម​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​អស់លោក​អ្នក​ទាំងនោះ​បាន​ទទួលយក កុំបី​អាក់ខាន​ឡើយ​។​

​តាមរយៈ​មនុញ្ញផល​ដ៏​ថ្លៃថ្លា​នៅក្នុង​វេន​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក សម្តេច ថ្នាក់ដឹកនាំ និង​មន្ត្រី​ចូលរួម​បុណ្យ​ក៏​បាន​ឧទ្ទិស សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន បាន​យោង​យកកំណើត​កើត​នៅក្នុង​ទីឋាន​ដ៏​ខ្ពង់ខ្ពស់ និង​ងាកក្រោយ​ឱ្យ​ពរជ័យ ដល់​កូន ចៅ​បាន​សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស​សូមឱ្យ​ព្រះ​បារមី​ដ៏​សក្ដិ​សិទ្ធិ​នៅ​ក្នុង​លោក ព្រះ​បារមី នៃ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​ទាំង​ពីរ មាន​សុខភាព​ល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ដើម្បី​សម្តេច​បាន​ស្ថិត​នៅ​គ្រប់គ្រង ការពារ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​រក្សា​បាន​ជា​និរន្តរ៍ នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង ការអភិវឌ្ឍ រីកចំរើន​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជា​សេចក្តីសុខ សេចក្តីចម្រើន របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ។​មួយវិញទៀត តាមរយៈ​មនុញ្ញផល​នៃ​ថ្ងៃ​ដាក់​បិណ្ឌ​ទី​៩ នៅ​វត្ត​ចំពុះក្អែក​នេះ ក៏​សូម​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ដែល​សម្តេច​បាន​ធ្វើ​ឱ្យបាន​ដល់​វិញ្ញាណក្ខន្ធ​វីរៈ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាតិ​ស្នេហា​នៃ​យើង​ផង​ដែរ​។​

​ក្នុង​ឱកាស​បុណ្យ​ដាក់​បិណ្ឌ​ទី​៩ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក​នេះ សម្តេច​មាន​សទ្ធា​ជ្រះថ្លា​បាន​ប្រគេន​ទេយ្យទាន ទេយ្យវត្ថុ សរុប​ចំនួន​២២​មុខ ដែល​ក្នុង​មួយ​មុខៗ​មាន​មួយចំនួនធំ រួម​នឹង​បច្ច័យ​សង្កត់​បិណ្ឌ​៥​លាន​រៀល និង​បច្ច័យ​សម្រាប់​រៀបចំ​ចង្ហាន់​ព្រះសង្ឃ​បូករួម​នឹង​បច្ច័យ​ជាង​១៩​លាន ៨​សែន​រៀល និង​៣​ម៉ឺន​៦​ពាន់​៨៥០​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ដែល​បានមកពី លោកជំទាវ ឯកឧត្តម មន្ត្រី​អ្នក​មុខ អ្នក​ការ ដែល​បាន​អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ​ផង​ដែរ​។ សរុប​បច្ច័យ​ទាំងអស់​ក្នុង​បិណ្ឌ​ទី​៩ នៅ​វត្ត​មុខ​នី​សុវណ្ណ ហៅ​ចំពុះក្អែក សម្រាប់​ការកសាង​សមិទ្ធផល ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​មាន​ជាង​២៤​លាន​៨​សែន​រៀល និង​ប្រាក់​ដុល្លារ​៣​ម៉ឺន​៦​ពាន់​៨៥០​ដុល្លារ​អាមេរិក​។​ក្រៅពីនេះ សម្តេច​ក៏​បាន​ប្រគេន​ព្រះសង្ឃ​១៨០​អង្គ​ក្នុង​១​អង្គៗ​មាន​ទេយ្យទាន និង​បច្ច័យ​៥​ម៉ឺន​រៀល​,​យាយជី​តាជី​១៧០​នាក់ ម្នាក់ៗ​ទទួលបាន​ក្រណាត់ស និង​ថវិកា​៥​ម៉ឺន​រៀល​។​

​វិស័យ​ព្រះពុទ្ធសាសនា មាន​ការរីកចម្រើន​រុងរឿង​រហូតមក​ដល់​សព្វថ្ងៃនេះ ក៏​អាស្រ័យ​ដោយ​ជំនឿ និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ការរីកចម្រើន​។ ដូច្នេះ វិស័យ​ទាំង​ពីរ​នេះ គឺ ពុទ្ធចក្រ និង អាណាចក្រ មិន​អាច​កាត់ផ្តាច់​ចេញ​ពី​គ្នា​បាន​ទេ​ព្រោះថា​ព្រះសង្ឃ និង​ទី​វត្ត​អារាម គឺជា​ស្រែបុណ្យ​សម្រាប់​អប់រំ​ទូន្មាន ប្រៀនប្រដៅ​អោយ​មនុស្ស​ទូទៅ​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ប្រកាន់ខ្ជាប់​នូវ​សាមគ្គីធម៌ រួមរស់​ក្នុង​សង្គម​ជាតិ​មួយ​ប្រកបដោយ​សុខដុមរមនា​។ សូមបញ្ជាក់​ថា ៖ វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក កាលពី​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​បាន​យក​ទី​អារាម​នេះ ទាំងមូល​ប្រែក្លាយ​អោយទៅ​ជា​មន្ទីរឃុំឃាំង និង​កាប់សម្លាប់​មនុស្ស យ៉ាង​អយុត្តិធម៌ និង​សាហាវព្រៃផ្សៃ​ជាទីបំផុត​៕

Filed in: ព័ត៌មានជាតិ