ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ទេសរដ្ធមន្ដ្រី ស៊ុន ចាន់ថុល ÷​ការបើក​ច្រកព្រំដែន​ត្រង់​ចំណុច​ព្រៃ​វល្លិ៍​ស្វាយរៀង នឹង​បើក​ឱកាស​យ៉ាង​ទូលាយ​ដល់​កិច្ចសហប្រតិបត្តិកា​ររ​អន្តរជាតិ​រវាង ប្រទេស​កម្ពុជា​-​វៀតណាម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ការបើក​ច្រកព្រំដែន​ត្រង់​ចំណុច​ព្រៃ​វ​ល្លិ៍ ស្វាយរៀង នឹង​បើក​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ បង្កើន​ការវិនិយោគ ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​កត្តា​ទាំង​នេះ​ជា​កម្លាំងចលករ​យ៉ាង​សំខាន់ មិន​អាច​ខ្វះ​បាន​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាជាតិ​

​ស្វាយរៀង​៖ ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុម​ការងារ​ចំពោះ​កិច្ច​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រៃ​វ​ល្លិ៍ និង​ពិនិត្យ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ប្រធាន​មន្ទីរ មន្ត្រី​ជំនាញ ក្រុមហ៊ុន​ឯកជន​ផងដែរ​។​

​បេសកកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ និង​ពិនិត្យ​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាក់ទង​នឹង​ការកកស្ទះ​ចរាច​រណ៍​ដោយសារ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្វែង​រិះរក​នីតិវិធី​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​តាម​ច្រកទ្វារ​ព្រៃ​វល្លិ៍​ជា​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​នៅ​ច្រក​ទ្វារ​ព្រំដែន​បាវិត​-​ម៉ុក​បៃ ជាមួយ​ភាគី​វៀតណាម​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការជួបជុំ​នៅថ្ងៃនេះ​អាច​ប្រព្រឹត្តទៅបាន ដោយសារ​ស្រុក​យើង​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ ដូចនេះ​យើងទាំងអស់គ្នា​សូម​អរគុណ​សន្ដិភាព អរគុណ​នយោបាយ ឈ្នះ​ឈ្នះ និង​អរគុណ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការរស់រានមានជីវិត​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ការអភិវឌ្ឍ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ឥត​ឈប់​ឈរ​រហូត​មក​ដល់ពេលនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​គម្រោង​សាងសង់ ពង្រីក និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវជាតិ​សំខាន់ៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​រួមមាន​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ផ្លូវដែក​ត​ភ្ជាប់​កម្ពុជា វៀតណាម (​ហូជីមិញ​) ស្ពាន​ស្ទឹងត្រង់ ស្ពាន​ខេត្ត​ក្រចេះ កំពង់ផែ​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​ភស្តុភារ​កម្ម​កម្ពុជា​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​ជាឃ្លាំង​ស្តុក​ទំនិញ​របស់​ប្រទេសជិតខាង ដោយហេតុ​ថា​កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏​មាន​អំណោយផល​មួយ​ក្នុង​តំបន់ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ពី​វៀតណាម​-​កម្ពុជា​-​ថៃ​។​

​លើសពីនេះ​ទៀត​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា ការចុះពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ នេះ​គឺ​ដើម្បី​រិះរក​នីតិវិធី​បើក​ច្រក​ព្រៃ​វល្លិ៍​ជា​បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន កម្ពុជា​-​វៀតណាម និង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅ​ច្រក​ទ្វារ​ព្រំដែន​បាវិត​-​ម៉ុក​បៃ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ឱ្យ​រាំងស្ទះ​ខ្សែសង្វាក់​ដឹកជញ្ជូន​ទំនិញ ខាតបង់​ពេលវេលា និង​ថវិកា​របស់​ប្រតិបត្តិ​ករ​។​

​គួរកត់សម្គាល់​ថា​៖ ការបើក​ច្រកព្រំដែន​ត្រង់​ចំណុច​ព្រៃ​វល្លិ៍​នេះ នឹង​បើក​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ បង្កើន​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​កត្តា​ទាំង​នេះ​ជា​កម្លាំងចលករ​យ៉ាង​សំខាន់ មិន​អាច​ខ្វះ​បាន​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាជាតិ​ទាំងពីរ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ