ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ ដឹកនាំ​ ​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​បឹងទំពន់​ទី​១ ចុះជួយ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា ចំនួន ២១៦ គ្រួសារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅវេលា​ម៉ោង ៨​និង​០០ នាទី​ព្រឹក ថ្ងៃ​សុក្រ ៩​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ នៅ​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រុមការងារ​ចុះ​ជួយ​សង្កាត់​បឹងទំពន់​ទី​១ ដឹកនាំ​ដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១ ចុះសួរសុខទុក្ខ សំណេះសំណាល និង ផ្តល់​អំណោយ ជូន​ដល់ ប្រជាពលរដ្ឋ​ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២១៦ គ្រួសារ មកពី ១១​ភូមិ នៃ​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ក្នុងនោះ​មាន ៖
១. ភូមិ​ចំរើន​ផល ចំនួន ៣០ គ្រួសារ​
២. ភូមិ​ចំរើន​ផល​១ ចំនួន ១០ គ្រួសារ​
៣. ភូមិ​ចំរើន​ផល​២ ចំនួន ១៣ គ្រួសារ ។​
៤. ភូមិ​ចំរើន​ផល​៣ ចំនួន ៣៧ គ្រួសារ ។​
៥. ភូមិ​ចំរើន​ផល​៤ ចំរើន ១៨ គ្រួសារ ។​
៦. ភូមិ​សន្សំ​កុសល​១ ចំនួន ០៩ គ្រួសារ ។​
៧. ភូមិ​សន្សំ​កុសល​២ ចំនួន ៣៣ គ្រួសារ ។​
៨. ភូមិ​សន្សំ​កុសល​៣ ចំនួន ២២ គ្រួសារ ។​
៩. ភូមិ​សន្សំ​កុសល​៤ ចំរើន ១៥ គ្រួសារ ។​
១០. ភូមិ​សន្សំ​កុសល ៥ ចំនួន ២២ គ្រួសារ ។​
១១. ភូមិ​សន្សំ​កុសល​៦ ចំនួន ០៧ គ្រួសារ ។​
​ក្នុង​នោះ​ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ៖
– លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម សរ សំណាង ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ចំរើន​ផល និង​ជា​អនុប្រធាន ក្រុមការងារ​ចុះ​ជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម សុង លី ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ចំរើន​ផល​១ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម ឈាង ដាន់​ណា​រ៉ា ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ចំរើន​ផល​២ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម ច័ន្ទ កិត្តិ​ខុម ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ចំរើន​ផល​៣ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម មិន សុផេត ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ចំរើន​ផល​៤ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម ប៊ុន សុ​សិក្ខា ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​សន្សំ​កុសល​១ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម ពិត បញ្ញា ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​សន្សំ​កុសល​២ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម បេង ដា​ណា​រ៉ា ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​សន្សំ​កុសល​៣ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម លូ រ៉ា​បូ ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​សន្សំ​កុសល​៤ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម ចេវ ហាក់ ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​សន្សំ​កុសល​៥ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– ឯកឧត្ដម ហួត ចាន់​យ៉ារ៉ាន់ ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​សន្សំ​កុសល​៦ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– លោក ផេង ឡាង អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១
– លោក អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤
– លោក សួស សារិន ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់​បឹងទំពន់​ទី​១ និង​ជា​អនុប្រធាន​ប្រចាំការ ក្រុមការងារ​ចុះ​ជួយ​សង្កាត់​បឹងទំពន់​ទី​១
– លោក លោកស្រី សមាជិក សង្កាត់​បឹងទំពន់​ទី​១
– លោក លោកស្រី មេ​ភូមិ​ទាំង​១១

​នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​ក្រុម​គ្រួសារ និង គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ អ្វី​ទាំងអស់ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធាន ក៍​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង បន្ត​យកចិត្តទុកដាក់​ការពារ រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដេ​ី​ម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ កូវី​ដ​-១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង ត្រូវ​លាង​សម្អាត​នៅ​ភាពកខ្វក់​ជាមួយនិង អា​កុល ឬ​ក៌ជែល និង សាប៊ូ ជា​ប្រចាំ​ផង​ដែរ ។​

​អំណោយ​ដែល​ផ្តល់ជូន​ក្នុង​១​គ្រួសារៗ​រួមមាន​៖ អង្ករ ២​បាវ = ១០០ គីឡូក្រាម , មី ១ កេស , ទឹក​សុទ្ធ ១ ២​កេស , ទឹកក្រូច ២​កេស , ទឹកត្រី ១​យួរ , , ត្រី ខ ១​យួរ , ប៊ីចេង ១​កញ្ចប់ , អំបិល ១​កញ្ចប់ , ប្រេង​ឆា ១​ដប រួមទាំង ថវិកា​ចំនួន ១០០,០០០ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​ផង​ដែរ ។​

​បន្ទាប់មក ឯកឧត្ដម ប្រធាន ក៍​បាន​ឧបត្ថម្ភ ទៅ លោក​ចៅសង្កាត់ សមាជិក សមាជិកា ក្រុមប្រឹក្សា​សង្កត់ លោក លោកស្រី មេភូមិ អនុប្រធាន​ភូមិ​ទាំង​១១ នូវ ទឹក​សុទ្ធ ២​កេស , ទឹកក្រូច ២​កេស រួម​ទាំង​ថវិកា ១០០,០០០ រៀល ៕
​

Filed in: ព័ត៌មានជាតិ