ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​ក្មួយៗ​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ពី​រដ្ធាភិបាល​អូស្ដ្រាលី​ចូលជួប​សម្ដែង​ការគួរសម​និង​ស្នើ​សំ​ការណែនាំ មុន​ចេញដំណើរ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ក្នុង​ពេល​ឆាប់ៗ​មុខ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​ក្មួយៗ​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ចូលជួប​សម្តែង​ការគួរសម និង​ស្នើ​សំ​ការណែនាំ មុន​ចេញដំណើរ​ទៅ​បន្ត​ការ សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។

​សម្រាប់​ឆ្នាំ​២០២០-២០២១ មាន​និស្សិត​ចំនួន ២៧​នាក់ (​អូស្ត្រាលី ១៨ ណូវ៉ែល​ហ្សេ​ឡង់ ០៩) ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូវ៉ែល​ហ្សេ​ឡង់ ធ្វើការ​ជ្រើសរើស​ផ្តល់​អាហារូបករណ៍ឲ្យ​ទៅប​ន្ត​ការសិក្សា​រៀនសូត្រ​ថ្នាក់​អនុបណ្ឌិត​ទៅតាម​មុខជំនាញ និង​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា​នៅ​ប្រទេស​ទាំង​ពីរ ហើយ​ពួកគេ​នឹង​ចេញ​ដំណើរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ និស្សិត​ទាំង ២៧​នាក់​នេះ​ត្រូវបាន​ជ្រើសរើស​ពី​វិស័យ​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រី​ដែល​បម្រើការ​ក្នុង​ក្រសួង និង​ស្ថាប័នរដ្ឋ​។

​មានមតិ​សំណេះ​ដំណាល​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យលាភី​ដែល​ក្មួយៗ​ទទួលបាន និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​ក្មួយៗ​ដែល​បាន​បង្ហាញ​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ខិតខំ​តស៊ូ​រៀនសូត្រ​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍ ដ៏​មាន​តម្លៃ​ដែល​អាច​និយាយបាន​ថា​ជា​ធនធាន​សម័យថ្មី​ប្រកបដោយ​សក្តានុពល​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស សមស្រប​តាម​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការសិក្សា​រៀនសូត្រ ការធ្វើ​ជា​មន្ត្រី​ល្អ បុគ្គល​ល្អ ពលរដ្ឋ​ល្អ និង​ជា​ពិសេស​ជា​ថ្នាក់ដឹកនាំ​ល្អ​ម្នាក់ និង​ជា​ពិសេស​ស្ថានភាព​របស់​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក​ដែល​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដែល​ធ្វើឲ្យ​វិស័យ​មួយចំនួនជួប​បញ្ហា​ធ្ងន់ធ្ងរ​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ក្មួយៗ​ឲ្យខិត​ខំ​រៀនសូត្រ សិក្សា​ស្រាវជ្រាវ ចែ​ករំ​លែង​បទពិសោធន៍​ទាំង​ចំណេះ​ជំនាញ ចំណេះដឹង​ទូទៅ អក្សរសាស្ត្រ ប្រពៃណី វប្បធម៌​។​ល​។ រួច​នាំ​យក​ធាតុ​ចូល​ដែល​ជា​ពុទ្ធិ និង​បទពិសោធន៍​ល្អៗ ថ្មីៗ​ទាំងនោះ​មក​មាតុភូមិ​វិញ​ដើម្បី​ចូលរួម​ថែរក្សា​ការពារ កសាង និង​អភិវឌ្ឍ​ប្រទេស​យើង​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។ ត្រូវ​គោរព​វិន័យ​សាលា និង​ច្បាប់​ទម្លាប់​របស់​ប្រទេស​គេ ចៀសវាង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុវត្តិភាព​ផ្ទាល់ខ្លួន ការ រៀនសូត្រ និង​កិត្តិយស​របស់​ប្រទេសជាតិ​។ ត្រូវ​ចេះ​ថែរក្សា​សុខភាព ជួយ​យក​អាសា​គ្នា​ទៅវិញ ទៅមក មាន​ទំនាក់ទំនង​គ្នា​ល្អ និង​ចែករំលែក​ព័ត៌មាន​ឲ្យបាន​ជាប់​ជាប្រចាំ​។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​ក្មួយៗ​ឲ្យ​ចងចាំ​ជានិច្ច​នូវ​គុណូបការ​:​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​ដើម្បី​ដឹកនាំ​ប្រទេស​ឆ្ពោះ​មកកាន់​សន្តិភាព និង​ការអភិវឌ្ឍ ដូច​ដែល​ក្មួយៗ​បានឃើញ​នាពេល​បច្ចុប្បន្ន ហើយ​ពិត​ណាស់​ចំណេះដឹង និង​បទពិសោធន៍​ដែល​ក្មួយៗ​បាន​ប្រមូល និង​យក​ត្រឡប់​មក​មាតុប្រទេស​វិញ​ក្រោយ​បញ្ចប់​ការសិក្សា​វា​នឹង​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យមាន​ការរីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គម​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង ២០៥០​។​

Filed in: ព័ត៌មានជាតិ