ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បែងចែក​ក្រុមការងារ​ចុះ​ជួយ​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម តាម​បណ្ដា​ខេត្ត​ជាប់​ដែនសមុទ្រ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ យោងតាម​លិខិត​បង្គាប់ការ​លេខ​០០៦​ល​.​ប​.​ក របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ បាន​ប្រគល់​ភារកិច្ច​ជូន លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ ជា​ប្រធាន ដែល​ក្រុមការងារ​មាន ភារកិច្ច​ចុះ​ពង្រឹង​នៅ​ខេត្ត​ទាំង​បួន​ជាប់​តំបន់ឆ្នេរ ដើម្បី​ពិនិត្យ ណែនាំ​រៀបចំ​ផែនការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឆ្លើយតប​នឹង​សភាពការណ៍​ជាក់ស្តែង និង​ស្រប​តាម​គោលការណ៍ ផែនការ​ទិសដៅ​នានា​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ដាក់ចេញ ជាពិសេស​ការចាត់តាំង​អនុវត្ត​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ អ្នក​វិនិយោគិន អ្នក​ទេសចរណ៍ ជាតិ និង​អន្តរជាតិ​។​

​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុម​ការងារ​នេះ ដែល​មាន​ឧត្តមសេនីយ៍ឯក យឹម លាង​, ឧត្តមសេនីយ៍ឯក តេង សួន​, ឧត្តមសេនីយ៍ឯក ឡោ សុខ​ឡេង អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អនុប្រធាន ព្រមទាំង​មាន​ការចូលរួម​ពី​អនុប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក ស្នងការ​ខេត្ត​ទាំង​បួន រួម​មាន​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប​។​

​បន្ទាប់ពី​កិច្ចប្រជុំ​គណៈប្រតិភូ​បាន​អញ្ជើញ​ពិនិត្យមើល អំពី​អង្គភាព​នគរបាល​កង​អន្តរាគមន៍​ពិសេស របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការចង្អុលបង្ហាញ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​រៀបចំ​ឲ្យ​មន្ត្រី​មាន​មធ្យោបាយ សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់ និង​ទីកន្លែង​ស្នាក់​នៅ​សមរម្យ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​អង្គភាព និង​ជូន​សង្គមជាតិ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា នៅពេល​មាន​ហេតុការណ៍​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខេត្ត នាពេល​បច្ចុប្បន្ន​នេះ ។​

​ជាមួយគ្នានេះដែរ ពិនិត្យ​វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅ​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប ដោយ​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដាក់ចេញ​វិធានការ​ដឹកនាំ​ស្រប​តាម​ការវិវឌ្ឍ​រីកចម្រើន​ថ្មីៗ តាមដាន​ការអនុវត្តន៍​របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ទាំង​៤​ជាប់​តំបន់ឆ្នេរ​ស្នើ​សុំ​ការអនុញ្ញាត​ប្រើ​កម្លាំង​អន្តរាគមន៍ ដើម្បី​ដោះស្រាយ​សភាពការណ៍​ចាំបាច់​មួយ​ចំនួន ពី​អគ្គស្នងការ​នគរបាល​ជាតិ ៕

 

Filed in: ព័ត៌មានជាតិ