ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម សែម សុវណ្ណនី និង​ក្រុមការងារ​អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ចំ​បក់ និង​វត្ត​អង្គ​សឹម្ពលី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល​៖ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម សែម សុវណ្ណនី សមាជិក​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ពើក ស្រុក​អង្គស្នួល និង​ក្រុមការងារ អញ្ជើញ​ចូល​កាន់បិណ្ឌ​នៅ​វត្ត​ចំ​បក់ និង​វត្ត​អង្គ​សឹម្ពលី​។​

​បន្ទាប់ពី​ពិធី​កាន់បិណ្ឌ​តាម​បែ​សាសនា​រួច ឯកឧត្តម ប្រធាន​ក្រុម​ការងារ​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ពុទ្ធ​ប​រិស័យ និង​បាន​ផ្តាំផ្ញើរ​ដល់​ពួកគាត់​ត្រូវ​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វិដ​១៩ និង​ត្រូវ​ពាក់​ម៉ាស​ជានិច្ច លាងដៃ​នឹង​អា​កុល ឬ​សាប៊ូ ហើយ ឈរ ឬ​អង្គុយ​ត្រូវ​មាន​គម្លាត​ពី​គ្នាយ​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​។​

​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​៧​នេះ ឯកឧត្តម បាន​ប្រគេន​បច្ច័យ​និង​ទ័យ​ទាន​ដល់​វត្ត​ទាំង​ពីរ​ខាងលើ ៤,៣៦០,០០០​រៀល និង​ថវិកា​សម្រាប់​ការកសាង ១៥០០​ដុល្លា​អាមេរិក​។ ចែក​ជូន​ថវិកា​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម ទាំង​ពីរ​វត្ត​ម្នាក់ៗ នូវ​ថវិកា​២​ម៉ឺន​រៀល​, ជូន​ក្រុម​លោក​អាចារ្យ ២​វត្ត ១​លាន​រៀល​, មន្ត្រី គ​១០ ចំនួន​៣០​ម៉ឺន​រៀល​, ក្រុមប្រឹក្សាឃុំ ៨០​ម៉ឺន​ប​រៀល​, ក្រុមគ្រូពេទ្យ​ឃុំ ៤០​ម៉ឺន​រៀល​, មេភូមិ មេភូមិ​រង ៥៧​នាក់ ១​លាន​១៤​ម៉ឺន​រៀល​, ប្រជា​ការពារ​៨០​ម៉ឺន​រៀល​, កងកម្លាំង​ទាំង​៤​ប្រភេទ​៨០​ម៉ឺន​រៀល​, ឧបត្ថម្ភ​ចាស់ជរា ២​នាក់​៦០​ម៉ឺន​រៀល​, ក្មេងៗ ៤០០​នាក់​៨០​ម៉ឺន​រៀល​, និង​ចូល​បុណ្យសព​អតីត​មេភូមិ​ទួល​ស្រម៉​៩០​ម៉ឺន​រៀល​។ សរុប​ថវិកា​ទាំងអស់ ១៩,០៥០,០០០​រៀល​និង ១៥០០​ដុល្លា​។​

​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ឯកឧត្តម បានអោយ​ក្រុមការងារ​បាញ់ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​១៩ ដល់​សាលា​បឋមសិក្សា​វត្ត​ចំ​បក់ និង​សាលា​អនុវិទ្យាល័យ​អង្គស្នួល​ផងដែរ​៕
​

Filed in: ព័ត៌មានជាតិ