ទាន់ហេតុការណ៍
នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

រដ្ឋមន្ដ្រី វេង សាខុន និង​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង និង​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះកូ​វីដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, លោកស្រី ម៉ក់ ស៊ីថា ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ជាច្រើនរូប នា​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី វេង សាខុន និង​លោកស្រី ព្រមទាំង​ថ្នាក់ដឹកនាំ បាន​ប្រណិប័តន៍​តាម​ប្រពៃណី​ទំនៀមទម្លាប់ ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ដូនតា សាច់​សាលោហិត ញាតិ​ទាំង​៧​សន្តាន ឧបការី​ជន​ដែល​បាន​ចែក​ឋាន និង​បុព្វបុរស​ស្នេហា​ជាតិ ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ មាន​តុ​ភូមិ និង​ប្រជាជន សូមឲ្យ​បាន​ទៅ​សោយសុខ ក្នុងឋាន​បរមសុខ និង​សុគតិភព​តរៀង​ទៅ​។​

​លោក វេង សាខុន បាន​បួងសួង​ទេវតា​សុំ​សេចក្តីសុខ សេចក្តីចម្រើន ជូន​សម្តេច​ទ្រង់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី និង​ជនរួមជាតិ ទាំង​នៅ​ទីជិត​ទី​ឆ្ងាយ ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ និង​ជា​ពិសេស​អនុវត្ត ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល​អំពី​វិធានការ ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​ចំពោះ​ពិធី​កាន់បិណ្ឌ​ថ្ងៃនេះ លោក​រដ្ឋមន្ត្រី វេង សាខុន សូម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ទាំងអស់ ទទួលយក​ពរ​សព្វ​សាធុការ​ផល្លានិសង្ឃ​ផល​បុណ្យ​រៀងៗ​ខ្លួន​។​

​បច្ច័យ ទេយ្យវត្ថុ និង​ទេយ្យទាន​ជាច្រើន បាន​នាំយក​មក​ប្រគេន​ព្រះចៅអធិការ ព្រមទាំង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង​៕

Filed in: ព័ត៌មានជាតិ