ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជូន​ដំណឹង​ពី​ការសាងសង់​បណ្ដាញ​លូ​រណប ទឹក​កខ្វក់ និង​លូ​ទឹកភ្លៀង នៅ​ផ្លូវ​ទាំង​៣៤​ខ្សែ​ក្នុង​ខេត្ត​, ម្ចាស់ផ្ទះ​ត្រូវ​បង់​វិភាគទាន​តាម​ទំហំ​ក្បាលដី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការសាងសង់​បណ្ដាញ​លូ​រណប ទឹក​កខ្វក់ និង​លូ​ទឹកភ្លៀង នៅតាម​បណ្ដោយ​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ​។​

​សេចក្ដីជូនដំណឹង បានបញ្ជាក់​ថា ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​ដែល​កំពុង​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ទាំង​៣៤​ខ្សែ សូម​អញ្ជើញ​មក​ដាក់​ពាក្យ​ស្នើសុំ​សាងសង់ បណ្ដាញ​លូ​រណប ទឹក​កខ្វក់ និង​លូ​ទឹកភ្លៀង នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង នេះ​តទៅ​។​

​ចំពោះ​ការសាងសង់​បណ្ដាញ​លូ ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ត្រូវ​ចូល​រួប​បង់​វិភាគ ទាន​ជា​ថវិកា​ទៅតាម​ទំហំ​ក្បាល​ដី​ដូច​ខាងក្រោម​៖

*​ទី​១៖ លំនៅឋាន​ប្រជាពលរដ្ឋ​ត្រូវ​បង់​វិភាគទាន​ជា​ថវិកា ទៅតាម​ទំហំ​ក្បាល​ដី​ក្នុង ១​ម៉ែត្រ តម្លៃ​៥៨​ដុល្លារ​
*​ទី​២៖ ទីតាំង​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហា​រដ្ឋា​ន កន្លែង​លាង រថយន្ត និង​អាជីវកម្ម​នានា ត្រូវ​បង់​វិភាគទាន​ជា​ថវិកា ទៅតាម​ទំហំ​ក្បាលដី ក្នុង​១​ម៉ែត្រ តម្លៃ​៨០​ដុល្លារ​។​

​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម នៅតាម​បណ្ដោយ​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ក្នុងការ​ត​បណ្ដាញ​លូ សូម​ទំនាក់ទំនង​មក​លោក ហង្ស ភិរក្ស ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ៥០៥ ១៦៨ ឬ​មក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ព្រះសីហនុ​៕

Filed in: ព័ត៌មានជាតិ