ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ អញ្ជើញ​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ទួល​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ បាន​អញ្ជើញ​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​០៧ នៅ​វត្ត​ទួល​សន្តិ​វន្ត​ហៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ ៦ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​ត្រូវបាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​អង្គារ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​មាន​ការជួបជុំ​ពុទ្ធបរិស័ទ​ភ្ញៀវ​កត្តិ​យស នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រិត្ត និង​សម្ដែង​ទេសនា​។ លុះដល់​ថ្ងៃ​ទី​០៩ កញ្ញា វេលា​ម៉ោង ០៩​ព្រឹក ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​រាប់បាត្រ បង្សុកូល វេរ​ភត្តាហា ប្រគេន​ព្រះសង្ឃ​និង​ព​ហូ​ទេវា ដា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​ពិធី​កាន់បិណ្ឌ​ត្រូវធ្វើឡើង​ចាប់ពី​ថ្ងៃ​១​រោច រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ជា កាលបរិច្ឆេទ ដែល​សន្មត​ទុក​ថា ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ។ នៅថ្ងៃនោះ​មហាជន ប្រុស ស្រី ក្មេង ចាស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នាំគ្នា ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ដោយ មាន​ទឹកមុខ​រីករាយ ស្រស់ស្រាយ​ពោរពេញ​ទៅ​ដោយ​ជំនឿ​ជឿជាក់ ចំពោះ​ព្រះពុទ្ធសាសនា ជឿ​បុណ្យ​ជឿ​បាប​ជឿ​កម្មផល ។ ទាំងអស់គ្នា​ស​សុទ្ធតែ​មាន​សម្លៀក បំពាក់​ល្អៗ ថ្មីៗ យ៉ាង​ប្រណីត​។​

​សម្រាប់​ពិធីបុណ្យ​នេះ​នៅ​គ្រប់​វត្ត​ទូទាំង ប្រទេស​មាន ឧបាសក ឧបាសិកា មហាជន មូល​មីរ​គ្រឹក​គគ្រេង​ធ្វើឱ្យ​បរិយាកាស​នៅក្នុង​វត្ត​មាន​ភាព​ឱឡារិក​អធិកអធម​ក្រៃលែង​សំឡេង​ភ្លេងពិណពាទ្យ ឬ ភ្លេង​ប្រពៃណី​បាន​បន្លឺ​រងំ​រណ្តំ​ពីរោះ​ត្រជាក់​ដល់​សោតិ​ន្ទ្រិ​យារ​ម្មណ៍និង​គួរឱ្យ​រំភើប​រីករាយ ព​ន់ ប្រមាណ​។​

​នា​ឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង បាន​នាំយក​គ្រឿងឧបភោគ បរិភោគ ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ក្នុង​វត្ត​ទួល​អស់លោក រួមមាន​៖ ថវិកា ចំនួន ២៣.៤២០.០០០​រៀល និង ១៤៥០​ដុល្លារ​, អង្ករ ១០០​គីឡូក្រាម​, មី ២០​កស​, ទឹកក្រូច ៥០​កេស​, ទឹក​សុទ្ឋ ៥០​កេស​, ទឹកដោះគោ​ខាប់ ១​កេស​, ស្ករស ៥០​គីឡូក្រាម​, សា​ដក ៣៤, ចែក​ក្រណាត់ ស ចំនួន ៥០​ដុំ​, ផ្លែឈើ ៣៥​កន្ត្រក និង​ប្រគេន​ចៅអធិការ ៤០​ម៉ឺន​រៀល គ្រូសូ​ត្រស្តាំ ឆ្វេង ១​អង្គ ២០​ម៉ឺន​, តាអាចារ្យ ២០​ម៉ឺន​រៀល​, ប្រគេន ២០​ម៉ឺន​ដល់​ព្រះសង្ឃ​ទេសនា និង​ប្រគេន​ព្រះសង្ឃ ៣០​អង្គ ចំនួន ៥​ម៉ឺន​រៀល​ក្នុង​១​អង្គ និង​សិស្ស និ​សិត្យ ១៥​នាក់ ម្នាក់ៗ ទទួលបាន ១​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ