ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្ដែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួន​ទៀត​មក​ចែក​ជូន​កសិករ ក្នុង​ស្រុក​លើកដែក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​) ÷​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០ ២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន លោក អ៊ុក ដាម​រី អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល លោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​នៃ​គណ​អភិបាលខេត្ត បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួន​ទៀត​មក​ចែក​ជូន​កសិករ នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​

​ពិធី​នេះ​ក៏​មាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុ​រដ្ឋលេខា ធិ​ការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក​ប្រធាន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​។

​ជាបឋម​លោក លោក នូវ​ប៉េង ច័ន្ទ​តារា បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម​នៅ​ទូទាំង​ខេត្ត​កណ្តាល ជាពិសេស​ផលិតកម្ម​បន្លែ​ដែល​ទូទាំង​ខេត្ត​មានលទ្ធភាព​ផ្គត់ផ្គង់​ឲ្យ​ទីផ្សា​ររាជធានី​ភ្នំពេញ​បាន​ជាង ៤០០​តោន​ក្នុង​១​ថ្ងៃ​។ ដោយឡែក​វិស័យ​វារីវប្បកម្ម​នៅ​ទូទាំង​ខេត្ត​មាន ២៨​សហគមន៍​នេសាទ តំបន់​អភិរក្ស​មាន ៥​កន្លែង និង​អន្លុង​អភិរក្ស​មាន ៨ កន្លែង និង​មាន ១៧​គ្រួសារ​ចិញ្ចឹម​ត្រី មាន​ស្រះ​ចិញ្ចឹម ១៧ មាន​ត្រី​ពូជ ១៣៤ ០០០ ក្បាល​។ ក្រៅពីនេះ ក៏​មាន​កសិករ​ចិញ្ចឹម​ត្រី​តាម​បែ​មាន ៨​គ្រួសារ មាន​បែ​ចំនួន ២០​។

​បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះសំណាល​ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មក​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កណ្តាល ព្រមទាំង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ជម្រាប​ជូន​អង្គពិធី​ផងដែរ​អំពី​ការងារ​បង្កបង្កើនផល (​ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និង​កង្កែប​)​។ ដោយឡែក ការងារ​វារីវប្បកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី​ជ្រាប​ថា​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភ​: និង​កាលពី​ថ្ងៃ​ទី​១៤ ខែ កក្កដា​កន្លងមក​សម្តេច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឲ្យខិត​ខំ​ជំរុញ​ការងារ​ផលិតកម្ម​ស្បៀង ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា​ជា​លក្ខណ​:​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្របពេល​ដែល​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​បញ្ហា​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ជាពិសេស​នោះ​សម្រាប់​កម្មវិធី​ដ៏​មាន​សារសំខាន់​នេះ សម្តេច​តេជោ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំ​នួន ២០០០ លាន​រៀល​ផងដែរ ។

​ក្រៅ​ពី​ផលិតកម្ម​ស្បៀង ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​រំលេច​ជូន​អង្គពិធី​ផងដែរ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ជាក់ស្តែង នៅ​ខេត្ត​ព្រះសីហនុ ហើយ​ថ្មីៗ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អនុម័ត​ថវិកា ១៥០ លាន​ដុល្លារ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ទី​រួម​ខេត្តសៀមរាប​។

​ចំពោះ​ការចិញ្ចឹម​ត្រី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិតខំ​ពុះពារ​គ្រប់បែប​យ៉ាង​ចុះមក​ជួយ​ជំរុញ​ការចិញ្ចឹម​ត្រី និង​កង្កែប ដាំ​បន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង តាមរយ​:​ការបង្កើន​ផលិតភាព​ផលិត ក្លាយ​វិបត្តិ​ទៅ ជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹង​សមត្ថភាព​ចិញ្ចឹម​តាម​គ្រប់​រូបភាព​។ ត្រូវ​ធ្វើ​ការតាមដាន​នូវ​រាល់​សកម្មភាព​របស់​វា​រី​វប្បករ​ដែល​នឹង​យក​កូន​ត្រី​ទៅ​ចិញ្ចឹម​នា​ថ្ងៃនេះ ធ្វើយ៉ាងណា​ឲ្យ​ការចិញ្ចឹម ទទួលបាន​ផល​ល្អ​។ ព្រម​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ត្រូវ​បន្ត​ចុះ​ជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី ការថែទាំ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​ត្រូវ​បង្កើន​សកម្មភាព​ចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម និង​អ្នក​ដែល​ចង់​ចាប់ផ្តើម​ចិញ្ចឹម​។​សម្រាប់​ថ្ងៃ​នេះ កសិករ​ចំនួន ៥០​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បាន​កូន​ត្រី​អណ្តែង ៧០០​ក្បាល ចំណី ៤​បាវ និង​តង់​ប្លា ស្ទិក​ចិញ្ចឹ​មត្រី ១ ៕

Filed in: ព័ត៌មានជាតិ