ទាន់ហេតុការណ៍
សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

លោក សុខ ពេញវុ​ធ ÷ អនុមោទនា​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ «​បិណ្ឌ​៣»

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ លោក សុខ ពេញវុ​ធ​អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ ថ្ងៃទី​៥​ខែ កញ្ញា នេះ គឺជា​ថ្ងៃ​កាន់​បិណ្ឌ​៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែលជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ដែល​មាន​តាំងពី​បុរាណកាល​មក​។ លោក អភិបាលខណ្ឌ​ដូនពេញ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុងការ​ធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជា​ពិសេស​តាម​ទី​អារាម​នានា​។​

​ពិធី​បុណ្យកាន់បិណ្ឌ ឆ្នាំ​២០២០ នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែ​ភទ្របទ គឺ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៨ ខែ កញ្ញា ឆ្នាំ​២០២០​។

​លោក សុខ ពេញវុ​ធ ÷​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹល ទឹក​អាល់កុល នឹង​ពាក់​ម៉ាស​ក្នុងពេល​ចូលរួម​ពិធី​ដែល​មាន​អ្នកចូលរួម​ច្រើន ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម កុំ​ធ្វេសប្រហែស​ឬ​មើលស្រាល​ជំងឺ​កូវី​ដ​-១៩​អោយសោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំងណាស់ ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ​។

​លោក​អភិបាល​ខ​ណ្ខ ÷​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​កុំបី​ខាន​៕

 

 

Filed in: ព័ត៌មានជាតិ