ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី ដឹកជញ្ជូន​ឆ្លងដែន​ទៅ​វៀតណាម យ៉ាង​គគ្រឹក​គ្រេង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​កន្លងទៅ​នេះ​បាន​ចាប់ខ្លួន​លោក​សឹង សំអុល មេ​ឈ្មួញ​ឈើ​និង​បក្ខពួក​៣​នាក់​មិន​ទាន់​បាន​មួយ​ដង្ហើម​កូនក្មេង​ផង​។​ឥឡូវនេះ​បទល្មើស​ព្រៃឈើ​ប្រភេទ​ស្រឡៅ កំពុងតែ​ត្រូវប៉ាន់​ឈ្មួញ​ជនជាតិ​វៀតណាម​ធ្វើ​ជំនួញ​យ៉ាង​អនាធិបតេយ្យ​ដឹក​ចេញពី​ខេត្ត​មណ្ឌលគិរី ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​យ៉ាង​ពេញបន្ទុក ។​

​បើ​តាម​ប្រភព​ពី​ស្រុក​អូររាំង​បានឲ្យដឹងថា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកដាក់​ដាំលោក យូ សុធា ជា​អ្នក​មាន​សិទ្ធ​ធំជាងគេ​ក្នុងការ បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន​។​ដែល​ឈើ​ឈ្មួញ​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ម៉ាប់ ឈ្មោះ តា​ឌី និង​ឈ្មោះ ឃុន​ជាដើម​។ ដែល​ពួកគេ​កំពុងតែ​បញ្ចេញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី ព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​និង​ច្រករបៀង​កង់​ឡ​ង់ ។​

​គេ​អះអាង​ថា ព្រៃឈើ​ដែល​នៅ​សេសសល់ ក្នុងស្រុក​កែវ​សីមា ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា និង​ស្រុក​អូររាំង បន្ទាប់​ពី​ឈើ​ប្រភេទ ក្រញូង នាងនួន បេង និង​ឈើ​ធ្នុង រង​នូវ​ការវិនាស​ស្ទើរតែ​ផុត​ពូជ​ទៅហើយនោះ ឈ្មួញ​ក៏​ចាប់ផ្ដើម​បន្ត​សម្រុក​កាប់​ឈើ​ប្រភេទ ក​កោះ សុ​ក្រំ ជាពិសេស ឈើ​ស្រឡៅ កំពុងដំណើរការ កាប់​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​។​

​រីឯ​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បើ​មិន​មាន​វិធានការ​បង្ក្រាប​ទាន់​ពេលវេលា​នោះ​ទេ​ព្រៃឈើ​ប្រឈម​ទៅ​នឹង​ការ​សេចក្តី​វិនាស​ចៀស​មិន​ផុត​ឡើយ​។​

​សេចក្ដីរាយការណ៍​បានឲ្យដឹងថា សព្វថ្ងៃនេះ​មាន​ឈ្មួញ​ធំៗ​នៅតែ​បន្ត​កាប់​និង​អារឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា​ចូល​ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​យ៉ាង​ពេញបន្ទុក​ផងដែរ​។​

​ដោយឡែក ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក្នុងស្រុក​កែវ​សីមា​ឯណោះ​វិញ បានឲ្យដឹងថា រយៈពេល​ប្រមាណ​២​សប្តាហ៍​កន្លងទៅ​នេះ មាន​ក្រុម​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ នោះ​ពិតប្រាកដ​មែន ។​

​គេ​អះអាង​ថា នៅ​ចន្លោះ​ថ្ងៃ​១៧​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា កន្លង​ទៅ​ថ្មីៗ​នេះ មិន​ធម្មតា​ទេ ឈ្មួញ​ជាច្រើន​នាក់ បាន​សម្រុក​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​កែឆ្នៃ ចេញ​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាង​ពេញបន្ទុក លក់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ ជាពិសេស​ដឹក​ចេញ​នៅពេល​យប់ៗ​តែម្ដង ។​

​បើ​ដូច​ប្រភព​ខាងលើ​នេះ​មែន​សំណូម​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ​សុខាអ​គ្គ​មេបញ្ជាការរង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មេត្តា​បញ្ជូន​ក្រុមអធិការកិច្ច​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ការដឹកជញ្ជូន​ឈើ​តាម​ច្រក​សំខាន់ៗ​ផង​ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​កញ្ញា​ឆ្នាំ​២០២០​បាន​ទាក់ទង​សុំ​ការបកស្រាយ​និង​ការពន្យល់​ពី​លោក អ៊ុំ​វណ្ណ សុភក្ត្រ័ នាយ​ខណ្ឌ​រដ្ធបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​និង​អ្នកពាក់ព័ន្ធ​តាម​ច្រក​ខាង​ល​លើ​នេះ​តាម​ទូរស័ព្ទ​ពាក់​ពន្ធ័​និង​ដឹកជញ្ជូន​ឈើប្រណិត​តាម​ច្រក​ដាក់​ដាំ​និង​ច្រក​ឡា​បា​ខេ​ដែរ​ តែ​មិនអាច​ទាក់ទង​បាន​នោះទេ​។​

Filed in: ព័ត៌មានជាតិ