ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ផ្តាំ​ពលរដ្ឋ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ចូលរួម​បង្ការ និង​ទប់ស្កាត់​កូវី​ដ​១៩ អំឡុង​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុងឱកាស​លោក​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ អំឡុង​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។​

​នា​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​ចំនួន​៣​វត្ត នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ញាតិ​ការ​ទាំង ៧​សន្តាន និង​វីរជន វីរនារី​ស្នេហា​ជាតិ​ដែល​អង់អាច​ក្លាហាន ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែង​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រជា​ពុទ្ធបរិស័ទ​នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោក សៅ សុខា បាន​ថ្លែង​ផ្ដាំផ្ញើ​ដល់​ប្រជា​ពុទ្ធបរិស័ទ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការពារ​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​ឆ្លង​រាលដាល​ដល់​សហគមន៍​ជាដាច់ខាត ដោយ​ត្រូវ​ធ្វើ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន ដោយ​លាងដៃ​ជាមួយ​អាកុល សាប៊ូ​ជែល ពាក់​ម៉ាស និង​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​នាយករដ្ឋមន្ត្រី បាន​នាំមក​ជូន​ប្រទេស​ជាតិ នូវ​សុខសន្តិភាព ស្ថិរភាព​ពេញលេញ ពេញ​ផ្ទៃ​ប្រទេស និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ លោក​ក៏​អរគុណ​ជនរួមជាតិ ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ កាន់តែ​រីកចម្រើន​ទៅមុខ​។​

​នៅក្នុង​ពិធី​កាន់បិណ្ឌ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ក្រុម​ការងារ​បាន​ប្រគេន​បច្ច័យ និង​ទេយ្យវត្ថុ​មួយ​ចំនួន​ដល់​វត្ត​ព្រៃ​ធ្នុង វត្ត​ស្វាយ​ទន្ទឹម និង​វត្ត​ស្វាយ​រំពារ ស្ថិតក្នុង​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​៕

Filed in: ព័ត៌មានជាតិ