ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កិច្ចប្រជុំ​ពិនិត្យ សេចក្តីព្រាង​សេចក្តីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ខេត្ត ដើម្បី​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ ឆ្នេរ​មាស​តេជោ​សែន ស្ថិតនៅ​ភូមិ​ទទឹង​ថ្ងៃ និង​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រសៀល​ថ្ងៃ​សុក្រ ២​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែ​កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ សេចក្តីព្រាង​សេចក្តីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ខេត្ត ដើម្បី​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ ឆ្នេរ​មាស​តេជោ​សែន ស្ថិតនៅ​ភូមិ​ទទឹង​ថ្ងៃ និង​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ លោក​លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព ចំណុះ​សាលាខេត្ត លោក​អភិបាលស្រុក​ទឹកឈូ និង​លោកស្រី​មេឃុំ​បឹង​ទូក សរុប​ចំនួន ៣៥ នាក់ ។​

​សេចក្តីសម្រេច​នេះ មាន​សមាសភាព​គណៈកម្មកា​រ​ខេត្ត​ចំនួន ៣២ រូប និង​បាន​បង្កើត​អនុគណៈកម្មការ​ចំនួន ៦ រួមមាន​៖

១. អនុគណៈកម្មការ​គ្រប់គ្រង ផែនការ​និង​រៀបចំ​ឯកសារ​នានា នៃ​គម្រោង​វិនិយោគ​
២. អនុគណៈកម្មការ​ត្រួត​ពិនិត្យ​ប្លង់​មេ​អភិវឌ្ឍន៍ និង​ការចាក់ដី
៣. អនុគណៈកម្មការ​គ្រប់គ្រង​បរិស្ថាន និង​សោភ័ណភាព តំបន់​វិនិយោគ​
៤. អនុគណៈកម្មការ​តាមដាន​ត្រួតពិនិត្យ​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់
៥. អនុគណៈកម្មការ​ផ្សព្វផ្សាយ​
៦. អនុគណៈកម្មការ​គ្រប់គ្រង​ប្រមូល​ចំណូល និង​សួយ​សារ​

​សូម​បញ្ជាក់​ដែរ​ថា ការបែងចែក​ផលប្រយោជន៍​នៃ​គម្រោង​អភិវឌ្ឍន៍ តាម​សមាមាត្រ​ផ្ទៃដី ៦០% សម្រាប់​ក្រុមហ៊ុន IGB Cambodia CO.LTD និង​ផ្ទៃ​ដី ៤០% ទុក​ជូន​រដ្ឋ ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត​កំពត សរុប​ផ្ទៃដី​វិនិយោគ ២៣៤ ហិកតា ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ​មាន ៣៤​ហិកតា ។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ បាន​ពិភាក្សា​គ្នា​ទៅលើ​ការសាងសង់​រចនាសម្ព័ន្ធ ពិសេស​លើ​ផ្ទៃដី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ខេត្ត និង​ការតភ្ជាប់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី ។
​ក្រោយ​ពី​សេចក្តីសម្រេច​ត្រូវបាន​ចុះហត្ថលេខា​រួច ឯកឧត្តម​អភិបាលខេត្ត នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន IGB CO.LTD សាងសង់​ផ្លូវ​ចូល និង​ចាក់​ខ្សាច់​បំពេញ​ឆ្នេរ ដើម្បី​ជំរុញ​ឲ្យមាន​កំណើន​ភ្ញៀវទេសចរណ៍​បន្ថែមទៀត និង​ការអភិវឌ្ឍន៍​គម្រោង​នេះ​បាន​ឆាប់រហ័ស ៕

Filed in: ព័ត៌មានជាតិ