ទាន់ហេតុការណ៍
នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់==>ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បើក​បរ​រថយន្ត​ជំនាន់​ទី​២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ ក្រោមអធិបតីភាព​នាយ​ឧត្តមសេនីយ៍ សៅ សុខា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ព្រឹក​ថ្ងៃ​ពុធ ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឹន កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ បាន​ធ្វើ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បើក​បរ​រថយន្ត​ជំនាន់​ទី​២ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​សូមបញ្ជាក់​ថា កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អញ្ជើញ​ក្រុង​ពាលី​ឈូសឆាយ​ពង្រាយ​ដី សម្រាប់​សាងសង់​ទីលាន​បាញ់កាំភ្លើង​ទ័ពជើងគោក​អាស៊ាន និង​សាងសង់​ស្ថានីយ៍​ផលិត​ទឹកស្អាត​បន្ថែម សម្រាប់​ប្រើប្រាស់​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​។​

​នៅ​តំបន់​ភ្នំ​ជំ​រាយ​នេះ ពីមុនមក​មាន​ដី​ខ្ពស់​ទាប មិន​ស្មើ​ផង តែ​ពេល​នេះ​ត្រូវបាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធ​លូ​ទឹក អាគារ​សិក្សា អគារ​ស្នាក់នៅ ទីចាត់ការ សាល​ពហុ​សិក្សា វេទិកា តារាង​បាល់ទាត់ ទីលាន​បាញ់​គ្រាប់​ពិត ។​ល​៕

Filed in: ព័ត៌មានជាតិ