ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អតីត មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម តែងតែ​បង្កើត​គំរូ​ល្អ​ក្នុងសង្គម គួរ​ឲ្យ​កោតសរសើរ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២០ អតីត មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម ដែល​នាំមុខ​ដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាននាំគ្នា​ទៅ​សួរ សុខទុក្ខ លោក ឧត្តមសេនីយ៍ឯក តាន់ សុខ​វិជ្ជា ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ជា​អតីត​មិត្តភក្តិ រៀន​សាលា​បាក់​ទូក​រួម​ជំនាន់​ជាមួយគ្នា ដែល​បាន​ជួប​ឧបទ្ទវហេតុ​ដួល​បាក់ដៃ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ នៅ​មន្ទីរ​សម្រាក​ព្យាបាល អរុណរះ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​កាយវិកា យកចិត្តទុកដាក់​ព្រួយបារម្ភ​ពី​មិត្តភក្តិ​របស់ អតីត​សិស្ស​សាលា​បាក់​បាក់​ទូក​មួយ​ក្រុម​នេះ គឺ​តែងតែ​ធ្វើឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តាមរយៈ​ការ​ចងក្រង​ជា​ក្រុម ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​WhatsApp មាន​ចំនួន​ជាង​200​នាក់ ក្រោម​ការផ្តួចផ្តើម​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បី​ធ្វើ​ការទំនាក់ទំនង​សួរសុខទុក្ខ​គ្នា ផ្តល់​កម្លាំងចិត្ត​ឲ្យ​គ្នា និង​ជួយ​គ្នា ទៅវិញទៅមក ជាពិសេស​គឺ​រួមគ្នា បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​កសាង​សមិទ្ធិផល​ក្នុង​សាលា ជូន​ដល់​អតីត លោកគ្រូ​អ្នកគ្រូ ក្នុងឱកាស​ជួបជុំគ្នា​ក៏ដូចជា​ពេល​ពួកគាត់​ជួប​ទុក្ខលំបាក និង​បរិច្ចាគ​ធនធាន​ជួយ​គ្រប់​មិត្តិ​ដែល​មាន​ទុក្ខ​លំបាក ហើយ​ខ្វះ​លទ្ធភាព​ដោះស្រាយ រហូត​ក្លាយទៅជា វប្បធម៌ សាមគ្គី​មួយ សម្រាប់​ពួកគាត់ ក្នុង​ការរួបរួម យកចិត្តទុកដាក់​ជួយ​គ្នា​គ្រប់ពេល​មាន​ទុក្ខ​លំបាក និង​បង្កើតបាន​ជា ពាក្យស្លោក​ប្រចាំ​ក្រុម​មួយ​ថា “​សាមគ្គី មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក ” ៕
​

Filed in: ព័ត៌មានជាតិ