ទាន់ហេតុការណ៍
នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួយ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរមានជ័យ​នៅឪកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្តរមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០២០ នៅ​ឪ​កាស​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចូលមក​ដល់​នាពេលខាងមុខ ឯកឧត្តម ស៊ិន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន ចុះ​សាកសួរ​សុខទុក្ខ​ដល់​មន្ត្រីរាជការ បុគ្គលិក កម្មករ នៃ​មន្ទីរ សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរមានជ័យ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ដោយ​រដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយកដ្ឋាន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ប៉ែន កុសល្យ​អភិបាលនៃ​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ ឯកឧត្តម ស៊ី ប្រា​សិទ្ធិ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​។​

​លោក ឈឿង ផល្លា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរមានជ័យ តាងនាម​អោយ​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងអំណរគុណ​យ៉ាង​កក់ក្ដៅ​ចំពោះ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ឈ្លៀត​ពេលវេលា​ដ៏​មានតំម្លៃ​ចុះ​មក​សាកសួរ​សុខទុក្ខ​និង​សំណេះសំណាល មិនតែប៉ុណ្ណោះ​បាន ពាំនាំ​នូវ​ថវិការ ដល់​មន្ត្រី បុគ្គលិក កម្មករ នៃ​មន្ទីរ​។​

​មានប្រសាសន៍​ស្វាគមន៍​នា​ឪ​កាស​នោះ​ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ ថ្លែងអំណរគុណ​ដល់​វត្តមាន​ដ៍​ខ្ព​ង​ខ្ពស់​របស់​ទេសរដ្ឋមន្ត្រី​ដែល​បាន​ឆ្លៀត​ពេល​ដ៍​មានតម្លៃ​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ បុគ្គលិក កម្មករ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​នាពេល​នេះ​ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​និង​បង្កើន​ភាព​ស្និត​ស្នាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ទាំងនេះ​គឺ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត និង​យក​បទពិសោធន៍​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀ​។​

​ក្នុងឱកាស​នោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ចំពោះ​មន្ត្រី រាជការ បុគ្គលិក កម្មករ នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​នៃ​យើង​ដែល​បាន​ចូលរួម​គាំទ្រ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​ប្រទេស​ជាតិ​យើង​មាន​ការរីកចំរើន គឺ​ដោយសារ​សុខសន្តិភាព​ប្រទេសជាតិ​យើង​មាន​ការរីកចំរើន គឺ​ដោយសារ​មាន​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ បាន​នាំ​មក​វិញ នូវ​សន្តិសុខ សណ្ឋាប់ធ្នាប់ សន្តិភាព ដែល​បាន​ផ្តល់​ឱកាស​ដល់​រាជរដ្ឋាភិបាល​ទាក់ទាញ​អ្នក​ទេសចរណ៍ អ្នកវិនិយោគ​មក​ដាក់​ទុន អ្នក​នៅ​កម្ពុជា​ដើម្បី​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ និង​មាន​ឱកាស​នាំ​កសិផល​ផលិផល​ទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ​។ ហើយ​បើ​ពុំ​មាន​សុខសន្តិភាព ទេ គឺ​យើង​មាន​គ្មាន​ឱកាស កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​ស្រោចស្រប វត្ត​អារាម មន្ទីរពេទ្យ និង​សាលារៀន​ជាដើម​។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​ថា បើទោះបីជា​ប្រទេស​កម្ពុជា​យើង កំពុង​ទទួល​រង​ជំងឺឆ្លង​ដ៏​កាច​សាហា​វកូវី​ដ​-១៩ តែ​ក្រសួង​នៅតែ​បន្ត​កសាង​ផ្លូវ ឬ​ផ្អាក់​ការអភិវឌ្ឍន៍​គម្រោង​ណាមួយ​ឡើយ ផ្លូវជាតិ​លេខ ៥ ពី​ព្រែក​ក្តាម​ទៅ​បាត់ដំបង សេរី​សោភ័ណ្ឌ កំពុង​កសាង និង​កំពុង​រៀបចំ​បន្តទៅ​ក្រុង​ប៉ោយប៉ែត ផ្លូវជាតិ​លេខ ៣ ភ្នំពេញ​ទៅ​ខេត្ត​កំពត​កំពុង​កសាង ផ្លូវ​លេខ ១០ ពី​សំឡូត វាលវែង និង​កោះកុង​កំពុង​កសាង ស្ពាន​ស្ទឹងត្រង់​កំពុង​កសាង ផ្លូវ​លេខ ២ និង​២២ ពី​ភ្នំពេញ តាកែវ កំពុង​កសាង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ​កំពុង​កសាង ផ្លូវ​លេខ​១៤៦ ពី​វ​ង្វ​ង់​មូលសម្តេច​សង្ឃ​ទេព្យ​វង្ស​ទៅ​កំពង់​ផែ​កំពុង​កសាង និង​ផ្លូវ​ជា​ច្រើន​ខ្សែរ​ទៀត​នៅ​ក្រុងព្រះសីហនុ​កំពុង​ដំណើរការ​សាងសង​ជា​បន្ត​ទៀត ហើយ​យើង​កំពុង ត្រៀម​បើក​ការដ្ឋាន​សាងសង់​ជា​បន្ត​ទៀត​ដូចជា ផ្លូវ​លេខ​៣១ លេខ​៣៣ លេខ​៤១ លេខ​៤៨ និង​ផ្លូវ​ជា​ច្រើន​ខ្សែរ​នឹង​បន្ត​ពង្រីក​បន្ថែម​ទៀត​។​
​ជា​ចុងបញ្ចប់​ទេសរដ្ឋមន្ត្រី​បាន​ផ្តល់​ថវិការ​ដល់​បុគ្គលិក កម្មករ ក្នុង​ម្នាក់​ទទួលបាន​ថវិកា​១០​មឺ​ុ​នរៀល​ផងដែរ​។​

Filed in: ព័ត៌មានជាតិ