ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម​រដ្ធមន្ដ្រី និង​សហការី​បាន​បន្ត​មក​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ដោយ​នាំយក​ធាតុ​ចូល​កសិកម្ម​មួយចំនួន​មក​ចែក​ជូន​សមាជិក​បណ្ដុំ​កសិកម្ម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្ម​វិធី​ទី​៣៖
​នៅ​រសៀល​ថ្ងៃ​ដដែល ចេញពី​ឃុំ​គោក​ស្រុក ស្រុក​តំបែរ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្ត​មក​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ដោយ​នាំយក​ធាតុ​ចូល​កសិកម្ម​មួយចំនួន​មក​ចែក​ជូន​សមាជិក​បណ្តុំ​ក​សិ កម្ម​ស្ថិតនៅ​ក្រោម​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE ចំនួន ៨៤​គ្រួសារ ដែល​ពិធី​នេះ​បាន​រៀបចំ​ក្នុង​បរិវេណ​សាលាបឋមសិក្សា ប៊ុន រ៉ានី​ហ៊ុន សែន ច​ង្គុំ​ទី​១ ភូមិ​ច​ង្គុំ​ទី​១ ឃុំ​ទន្លូ​ង ស្រុក​មេ​មុត​។ លោក​ប្រធាន​មន្ទីរ​បានឲ្យដឹងថា ខេត្ត​បាន​អនុវត្ត​អនុ​កម្មវិធី​ស្តីពី ការផ្សព្វផ្សាយ​បច្ចេកទេស​ក​សិ កម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ នៅ​មេសា ឆ្នាំ​២០១៩​។

​អនុ​កម្មវិធី​ទាំងនោះ​មានដូចជា​ដំណាំ​ស្រូវ ការ​ចិញ្ចឹមសត្វ ការចិញ្ចឹម​ត្រី ការ​ដាំ​បន្លែ ដំឡូង​មី និង​ការផ្សារភ្ជាប់​ផលិតផល​ក​សិ កម្ម​ទៅ​កាន់​ទីផ្សារ​នៅក្នុង ៧​ស្រុក​/​ក្រុង មាន ៣០​ឃុំ ១៥៦​ភូមិ និង​មាន ៤៩​បណ្តុំ មាន​សមា ជិក ២ ០៨១​គ្រួសារ ក្នុងនោះ​រួមមាន​បណ្តុំ​អាជីវកម្ម​ស្រូវ​ចំណី ៦ មាន​ផ្ទៃដី ៦៨៣​ហ​ត បណ្តុំ​អាជីវកម្ម​ស្រូវ​ពូជ ២ មាន​ផ្ទៃដី ៥២​ហ​ត បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់ ១៥ បណ្តុំ​អាជីវកម្ម​បន្លែ ១០ មាន​ផ្ទៃដី ៧៨​ហ​ត បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី​១៤ មាន​ស្រះ​២៩៣ និង​បែ​១៩០ និង​បណ្តុំ​អាជីវកម្ម​ដំឡូង​មី​២ មាន​ផ្ទៃដី ២០៧​ហ​ត​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​តាមរយ​: ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មូលនិធិ IFAD ដែល​បាន​គាំទ្រ និង​ឧបត្ថម្ភ​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​កម្មវិធី​ខាងលើ ដែល​កម្មវិធី​នេះ​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង និង​ពង្រីក​ផលិតកម្ម​ស្បៀង ស្របពេល​ដែល​វិស័យ​មួយចំនួន​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​ជំនួយ​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​ផ្តោតជាសំខាន់​លើ​ការលើក​កំពស់​កម្រិត ជីវភាព​តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការជំរុញ​ការអនុវត្ត​កសិកម្ម​ចម្រុះ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ទំនើប វៃ​ឆ្លាត ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍ​សមត្ថភាព ការ​ចងក្រង​បណ្តុំ​អាជីវកម្ម និង​សហគមន៍​កសិកម្ម ដោយ​ឈរ​លើ​សុ​ឆន្ទៈ​នៃ​គំនិត​ផ្តួចផ្តើម និង​ចក្ខុ វិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។

​បច្ចុប្បន្ន កម្មវិធី​នេះ​គឺ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ភាព​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​កសិក​រ​ក្រីក្រ ទំហំ​ផលិតកម្ម​តូច និង​ងាយ​រងគ្រោះ ដោយ​ផ្តោត​លើ​ការលើក​កំពស់​ប្រសិទ្ធភាព​សេវាកម្ម​កសិកម្ម ឆ្លើយតប​នឹង​តម្រូវការ​កសិករ​ខ្នាត​តូច និង​ជួយ​កសិករ​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​កសិកម្ម​ពី​បែប​ចិញ្ចឹមជីវិត ទៅ​ជា​កសិកម្ម​តាមបែប​ពាណិជ្ជកម្ម និង​ក្លាយជា​សហគ្រិនភាព​នៅ​ទីជនបទ​។

​យោង​លើ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្មវិធី​សម្រេចបាន ពិត​ណាស់​បាន​ចូលរួម​អនុវត្ត យ៉ាង​ពេញលេញ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា នៅ​ខេត្ត​ព្រៃវែង គឺ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខិតខំ​ពង្រីក​ចលនា​បង្កបង្កើន​ផល ចិញ្ចឹម សត្វ ត្រី កង្កែប ដាំ​បន្លែ និង​ដំណាំ​រួមផ្សំ​ឲ្យ​កាន់តែ​សកម្ម​ទ្វេ​ឡើង​ដើម្បី​បង្កើត​ការងារ រក្សា​និរន្តរភាព​ប្រាក់ចំណូល និង​ធានា​បាន​សន្តិសុខ​ស្បៀង ក្នុង​បរិបទ​ដែល​ពិភពលោក​បាន​និង​កំពុង​តែ​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​ករណីនេះ លោក​បាន​ណែនាំ​ឲ្យ​អង្គភាព​អនុវត្ត និង​អ្នក​ទទួល​ផល​ពី​គម្រោង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​អំពី​សកម្មភាព​ថ្មីៗ​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យស្រប​ទៅនឹង​ស្ថានការ​ណ៍បច្ចុប្បន្ន ដើម្បី​ក្រសោប​យក​ឱកាស​មាស ចាប់​យក​កាលានុវត្តភាព បង្កើន​ការផលិត ធានា​ដល់​ការផ្គត់ផ្គង់​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត​។ អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក ឃុំ ត្រូវ​ចូលរួម​សហការ​ឱ្យបាន​ពេញលេញ​ជាមួយ​មន្ទីរ ដើម្បី​បង្កលក្ខណ​ងាយស្រួល និង​ឧបត្ថម្ភ គាំទ្រ​គ្រប់បែបយ៉ាង​ក្នុងទិសដៅ​ចំបង​គឺ​បង្កើន​ការផលិត​ក្នុង​ស្រុក​ឱ្យបាន​គ្រប់គ្រាន់ ក្នុងខណ​: ដែល​យើង​បិទ​ការនាំ​ចូល​កសិផល​ពី​ខាងក្រៅ​។

​សម្រាប់​រសៀល​ថ្ងៃ​នេះ ធាតុ​ចូល​កសិកម្ម​សម្រាប់​យក​មក​ចែក​ជូន​សមាជិក​បណ្តុំ​ក្នុង​ឃុំ​ទន្លូ​ង ៨៤​គ្រួសារ មាន​ទុយោ​សាច ៨៤​ដុំ សំណាញ់​ទ្រើង ២៦០​ដុំ កៅស៊ូ​គ្រប​រង ៨៤​ដុំ ថាស​បណ្តុះ​កូន ៣៦០​បន្ទះ គ្រាប់ពូជ​ត្រសក់ ៨៤​កញ្ចប់ សណ្តែក​កួរ ១៦៨​កញ្ចប់ ខាត​ណា​ដើម ៨៤​កញ្ចប់ ស្ពៃ​ចង្កឹះ ៨៤​កញ្ចប់ ស្ពៃ​ក្រញាញ់ ៨៤​កញ្ចប់ ដែល​ត្រូវ​ដាំ​ដុះ​លើ​ផ្ទៃដី ១០​ហ​ត​។​

Filed in: ព័ត៌មានជាតិ