ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រុម​ឈ្មួញ​ចាប់​ធ្វើ​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​តំបន់​ព្រំដែន​ក្នុង​ស្រុក​អណ្តូង​មាស កើតឡើង​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​រតនគិរី ៖ ថ្មីៗ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាំង​ជីក ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី បាន​បង្ហើប​ឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ឈ្មួញ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ចេញ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ក្បែរ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ពាម​អូរ​សា​ថី ភូមិ​តាំង​ជីក ឃុំ​ញ៉ាង យ៉ាង​អនាធិបតេយ្យ​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ពាម​អូរ​សា​ថី​៧០៧ និង​យោធា​ការពារ​ព្រំដែន​កងអនុសេនាតូច​ទី​២ ទេ​នោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​បានឡើយ​។​

​ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​តំបន់​ព្រំដែន​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ជាបន្ទាន់​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២០ ម៉ូតូ​ដឹកឈើ​ប្រមាណ​ជា​៦០​គ្រឿង​បាន​កក់ស្ទះ​នៅ​ចំណុច​ក្រុមហ៊ុន​ចម្ការកៅស៊ូ​៧​មករា ផា​រី និង​នៅ​ខាងក្រោយ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ពាម​អូរ​សា​ថី​៧០៧ ដោយសារ​សមត្ថកិច្ច​ឃាត់​ទុក​ដើម្បី​គាប​យកលុយ​។​

​បើ​តាម​ប្រភព​ពី​ក្រុម​អ្នកដឹកឈើ​តាម​ម៉ូតូ​បានឲ្យដឹងថា សម្រាប់​ការដឹកឈើ​តាម​ម៉ូតូ​១​គ្រឿង ត្រូវ​បង់លុយ​អស់​៤៥​ម៉ឺន​រៀល ហើយ​ឈ្មួញ​យួន​ដែល​ចាំ​ទិញ​ឈើ​នៅ​តាម​ខ្សែ​ព្រំដែន​ត្រូវ​បង់លុយ​ក្នុង​មួយ​ម៉ូតូ​អស់​១,៥​លាន​ដុង ថែម​ទៀត​។​

​ដូច្នេះ​សមត្ថកិច្ច​នគរបាល​និង​កម្លាំង​យោធា​ការពារ​ព្រំដែន​នៅ​ចំណុច​ពាម​អូរ​សា​ថី ភូមិ​តាំង​ជីក ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​យប់ៗ​។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​វៀតណាម​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស បានឡើយ​។

​ជាក់ស្តែង​មកដល់ពេលនេះ​ក្រុម​ឈ្មួញ​នៅ​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស យ៉ាង​គគ្រឹកគគ្រេង ហើយ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក យ៉ឹម ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី មិនទាន់ ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។

​ប្រការ​នេះ​កំពុងតែ​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ចៀស​មិន​ផុត​ពី​សេចក្តី​វិនាស​សាបសូន្យ​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ