ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ពិធី​ប្រកាស​តែងតាំង ព្រះគ្រូ​ចៅអធិការ​វត្ត​ស្តីទី និង ស្រោចស្រព​សុគន្ធវារី​ទាំង ១៣ ក្នុង​ស្រុក​បរិបូណ៌ ខេត្ត​កំពង​ឆ្នាំង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បរិបូណ៌​៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០២០ នៅ​វត្ត​ពន្លៃ​ស្ថិតក្នុង​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​មាន ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ព្រះគ្រូ​ចៅអធិការ​ស្ដីទី និង ស្រោចស្រព​សុគន្ធវារី​ទាំង ១៣ វត្ត ក្នុង​ស្រុក​បរិបូណ៌ ក្រោម​ព្រះអធិបតីភាព ព្រះ​សិរី​ធម្ម​ញាណ​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ទីប្រឹក្សា​សម្ដេច​ព្រះ​សង្ឈរាជ​គណៈមហានិកា​យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ធម្ម​វង្សា​ធិបតី​បណីធ​ម្មោ សុខ ថា​ន ព្រះ​មេគណ​ខេត្ត​កំពង់ឆ្នាំង លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង​ប្រធាន​មន្ទីរ​ធម្មការ និង សាសនា​ខេត្ត លោក ចែម ភក្ដិ អភិបាលរង ស្រុក​បរិបូណ៌ ព្រះ​អនុគណ​ស្រុក​បរិបូណ៌​មន្ត្រី​សង្ឃ​ខេត្ត អាជ្ញាធរ​ដែនដី និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចូលរួម​ផង​ដែរ​។​

​លោកជំទាវ ប៊​ន សុ​ភី អភិបាលរង តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ធ្វើអោយ​ប្រទេស​ជាតិ​មាន សុខសន្តិភាព ពេញលេញ មាន​ការអភិវឌ្ឍន​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ដោយឡែក​ខេត្ត​កំពង់ឆ្នាំង​មាន​ការអភិវឌ្ឍ រីកចម្រើន​ជា​បន្តបន្ទាប់ ដោយឡែក​វិស័យ​សាសនា​នៅក្នុង​ខេត្ត​មាន​ការរីកចម្រើន ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គោរព​តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន ។ ជា​ពិសេស​ប្រទេស​កម្ពុជា ព្រះពុទ្ធសាសនា ជាស​សា​នា​របស់​រដ្ឋ ដូចនេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ។

​លោកជំទាវ ប៊​ន សុ​ភី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល សំដៅ​បង្ការ និង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​គ្រួសារ ក្នុង​សហគមន៍​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ការ​ធ្វើ​អនាម័យ​ជាប្រចាំ​ដូចជា​លាងដៃ​និង​សាប៊ូ អាល់ កុល ចែ​ល​អោយបាន​ញឹកញាប់​,​ពាក់​ម៉ាស​ឬ​ក្រមា កន្សែង ក្រដាស់​ខ្ទប់មាត់​នូវពេល​ក្អក​ឬ​កណ្តាស​និង​រក្សា​អោយ​បានគ​ន្លាត​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​អោយបាន​យ៉ាងតិច​១,៥​ម៉ែត្រ​។

​នា​ឱកាស​នោះ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិយស​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះ​បន្ទូល​ថាៈ​ការ​ប្រកាសផ្ត​ល់​ដំណែង​ដល់​មន្ត្រី​សង្ឃ​នាពេលនេះ​គឺ​ដើម្បី​បំពេញ​អោយបាន​ត្រឹមត្រូវ​នូវ​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​ការដឹកនាំ​ផ្នែក​ពុទ្ធ​សាសនា ដើម្បី កសាង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ឲ្យមាន​ការរីកចម្រើន​គ្រប់ទិ​សទី ។ ពុទ្ធចក្រ និង អាណាចក្រ សំខាន់​នូវ​ព្រះធម៌ សាមគ្គី​ធម៌ និង​កសាង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ដោយ​សាសនា​ជ្រក​ក្រោម​ម្លប់​តែ​មួយ​នៃ​រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​សាសនា​របស់​រដ្ឋ​។

​ព្រះ​សិរី​ធម្ម​ញ្ញាណ ព្រះ​រាជាគណៈ​ថ្នាក់​កិតិ្ត​យស ព្រះ​ធម្ម​វង្សា​ធិបតី​បណីត​ធម្មោ បាន​មាន​ព្រះបន្ទូល​បន្តថាៈ វត្ត​អារាម​ជា​ទី​ជំរក​អប់រំ​រិ​យាធម៌ ដល់​ពុទ្ធបរិស័ទ យុវជន ដែល​ជា​ទំពាំង ស្នង​ឬ​ស្សី និង​ជា​ឱកាសល្អ​ក្នុង​ការរួបរួម​គ្នា ដើម្បី​ថែរក្សា​ការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយ​ប្រកាន់យក​ព្រះពុទ្ធ​ឱវាទ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ក្នុង​ការអប់រំ​សីលធម៌ ចរិយា​ធម៌ សេចក្តីថ្នៃថ្នូរ សម​នឹង​ទស្សនៈ​ដែលថា ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ក្នុង​ការលុបបំបាត់​អំពើហិង្សា​សង្គម​។​

Filed in: ព័ត៌មានជាតិ