ទាន់ហេតុការណ៍
នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

ពិធី​ប្រកាស​តែងតាំង ព្រះគ្រូ​ចៅអធិការ​វត្ត​ស្តីទី និង ស្រោចស្រព​សុគន្ធវារី​ទាំង ១៣ ក្នុង​ស្រុក​បរិបូណ៌ ខេត្ត​កំពង​ឆ្នាំង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បរិបូណ៌​៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០២០ នៅ​វត្ត​ពន្លៃ​ស្ថិតក្នុង​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​មាន ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ព្រះគ្រូ​ចៅអធិការ​ស្ដីទី និង ស្រោចស្រព​សុគន្ធវារី​ទាំង ១៣ វត្ត ក្នុង​ស្រុក​បរិបូណ៌ ក្រោម​ព្រះអធិបតីភាព ព្រះ​សិរី​ធម្ម​ញាណ​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ទីប្រឹក្សា​សម្ដេច​ព្រះ​សង្ឈរាជ​គណៈមហានិកា​យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ធម្ម​វង្សា​ធិបតី​បណីធ​ម្មោ សុខ ថា​ន ព្រះ​មេគណ​ខេត្ត​កំពង់ឆ្នាំង លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​លោក សរ លាង​ប្រធាន​មន្ទីរ​ធម្មការ និង សាសនា​ខេត្ត លោក ចែម ភក្ដិ អភិបាលរង ស្រុក​បរិបូណ៌ ព្រះ​អនុគណ​ស្រុក​បរិបូណ៌​មន្ត្រី​សង្ឃ​ខេត្ត អាជ្ញាធរ​ដែនដី និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចូលរួម​ផង​ដែរ​។​

​លោកជំទាវ ប៊​ន សុ​ភី អភិបាលរង តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ធ្វើអោយ​ប្រទេស​ជាតិ​មាន សុខសន្តិភាព ពេញលេញ មាន​ការអភិវឌ្ឍន​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ដោយឡែក​ខេត្ត​កំពង់ឆ្នាំង​មាន​ការអភិវឌ្ឍ រីកចម្រើន​ជា​បន្តបន្ទាប់ ដោយឡែក​វិស័យ​សាសនា​នៅក្នុង​ខេត្ត​មាន​ការរីកចម្រើន ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គោរព​តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន ។ ជា​ពិសេស​ប្រទេស​កម្ពុជា ព្រះពុទ្ធសាសនា ជាស​សា​នា​របស់​រដ្ឋ ដូចនេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ។

​លោកជំទាវ ប៊​ន សុ​ភី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល សំដៅ​បង្ការ និង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ក្នុង​គ្រួសារ ក្នុង​សហគមន៍​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ការ​ធ្វើ​អនាម័យ​ជាប្រចាំ​ដូចជា​លាងដៃ​និង​សាប៊ូ អាល់​កុល ចែ​ល​អោយបាន​ញឹកញាប់​,​ពាក់​ម៉ាស​ឬ​ក្រមា កន្សែង ក្រដាស់​ខ្ទប់មាត់​នូវពេល​ក្អក​ឬ​កណ្តាស​និង​រក្សា​អោយ​បានគ​ន្លាត​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​អោយបាន​យ៉ាងតិច​១,៥​ម៉ែត្រ​។

​នា​ឱកាស​នោះ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិយស​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះ​បន្ទូល​ថាៈ​ការ​ប្រកាសផ្ត​ល់​ដំណែង​ដល់​មន្ត្រី​សង្ឃ​នាពេលនេះ​គឺ​ដើម្បី​បំពេញ​អោយបាន​ត្រឹមត្រូវ​នូវ​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​ការដឹកនាំ​ផ្នែក​ពុទ្ធ​សាសនា ដើម្បី កសាង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ឲ្យមាន​ការរីកចម្រើន​គ្រប់ទិ​សទី ។ ពុទ្ធចក្រ និង អាណាចក្រ សំខាន់​នូវ​ព្រះធម៌ សាមគ្គី​ធម៌ និង​កសាង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ដោយ​សាសនា​ជ្រក​ក្រោម​ម្លប់​តែ​មួយ​នៃ​រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​សាសនា​របស់​រដ្ឋ​។

​ព្រះ​សិរី​ធម្ម​ញ្ញាណ ព្រះ​រាជាគណៈ​ថ្នាក់​កិតិ្ត​យស ព្រះ​ធម្ម​វង្សា​ធិបតី​បណីត​ធម្មោ បាន​មាន​ព្រះបន្ទូល​បន្តថាៈ វត្ត​អារាម​ជា​ទី​ជំរក​អប់រំ​រិ​យាធម៌ ដល់​ពុទ្ធបរិស័ទ យុវជន ដែល​ជា​ទំពាំង ស្នង​ឬ​ស្សី និង​ជា​ឱកាសល្អ​ក្នុង​ការរួបរួម​គ្នា ដើម្បី​ថែរក្សា​ការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយ​ប្រកាន់យក​ព្រះពុទ្ធ​ឱវាទ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ក្នុង​ការអប់រំ​សីលធម៌ ចរិយា​ធម៌ សេចក្តីថ្នៃថ្នូរ សម​នឹង​ទស្សនៈ​ដែលថា ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ក្នុង​ការលុបបំបាត់​អំពើហិង្សា​សង្គម ៕

Filed in: ព័ត៌មានជាតិ