ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ កុមារ​អង្គរ នៅ​ខេត្ត​សៀមរាប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ឧបត្ថម្ភ​ថវិកា ចំនួន ២០,០០០​ដុល្លារ (​ពីរ​ម៉ឺន​ដុល្លារ​អាមេរិក​) ដល់​មន្ទីរពេទ្យ កុមារ​អង្គរ ខេត្តសៀមរាប ក្នុងឱកាស​ដែល​មន្ទីរពេទ្យ​នេះ ប្រារព្ធ​កម្មវិធី បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ឆ្នាំ​ទី​៧ ដើម្បី​រក​មូលនិធិ​សម្រាប់​ការព្យាបាល និង​ថែទាំ​សុខភាព កុមារ​-​ទារក ប្រមាណ​ជាង ៥០០​នាក់ ក្នុង​មួយ​ថ្ងៃ​ដោយ​ឥតគិតថ្លៃ​។​

​ក្នុងឱកាស​សំណេះសំណាល​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២០​នេះ លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក ជាពិសេស​ការថ្លែងអំណរគុណ និង​កោតសរសើរ ដ៏​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​-​ចិត្ត ជួយសង្គ្រោះ​ព្យាបាល ផ្តល់​ក្តី​អាណិត​ស្រឡាញ់ ភាពកក់ក្តៅ និង​ក្តីសង្ឃឹម​ដល់​កុមារ ក៏ដូចជា​ក្រុមគ្រួសារ​អាណាព្យាបាល​ទាំងអស់ ប្រកប​ដោយ​ស្នាមញញឹម​។​

​ជាមួយគ្នានេះ លោកស្រី​អគ្គលេខាធិការរង​ទី​១ បាន​បញ្ជាក់បន្ថែម​ថា ក្នុងឋានៈ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​គិតគូរ យកចិត្តទុកដាក់​បំផុត​លើ​ការលើកកម្ពស់​សុខុមាល​ភាព​របស់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដែល​ក្នុងនោះ ការរួមចំណែក​ជួយ​ព្យាបាល​កុមារ​កម្ពុជា រាប់​ម៉ឺន​នាក់ តាមរយៈ ការផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា នូវ​ថវិកា​១​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ គិត​ចាប់តាំងពី​ឆ្នាំ​២០១២​រៀងមក​។ ដោយឡែក សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ជា​ការជួយ​ឧបត្ថម្ភ​ជា​លើក​ទី​២ ពី​កាកបាទក្រហមកម្ពុជា ដែល​លើក​ទី​១ បាន​ផ្តល់​ជូន​ថវិកា​ចំនួន ៥០,០០០​ដុល្លារ ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​ជា​កិច្ច​ឆ្លើយតប ថ្នាក់ដឹកនាំ បុគ្គលិក និង​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​គិតគូរ​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់ ដែល​នេះ​ជា​ការលើកទឹកចិត្ត​ដ៏​ថ្លៃថ្លា ក្នុង​ការបន្ត​បេសកកម្ម​របស់​ក្រុម​គ្រូពេទ្យ ក្នុង​ការជួយ​ព្យាបាល​កុមារ​កម្ពុជា ដែល​ចូល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​នេះ​៕

Filed in: ព័ត៌មានជាតិ