ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម​រដ្ធមន្ត្រី​ក្រសួ​ង​កសិកម្ម​និង​លោកជំទាវ និង​សហការី​បាន​អញ្ចើញ​ចូលរួម​ចាក់ថ្នាំកា​រពា​រ​ជំងឺឆ្លង​សត្វពាហនះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម និង​លោកជំទាវ​អភិបាលរង​ខេត្ត រួម​ជា មួយ​សហការី​បាន​បន្តដំណើរ​មក​ចូលរួម​កម្មវិធី​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វពាហន​:​នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់​។ ថ្ងៃនេះ គោ​ចំនួន ៤៨​ក្បាល (​មាន​ញី ឈ្មោល តូច ធំ​) បាន​យកមក​ចាក់​ថ្នាំ​ការពារ​ជំងឺ សារ​ទឹក​។ “​ការពារ​ប្រសើរ​ជាង​ព្យាបាល​” បើទោះបី​ខេត្ត​មិនទាន់​មាន​ផ្ទះ​ដំ​ងឺ​ឆ្លងគោ ក្របី ប៉ុន្តែ​តាម​របាយការណ៍​របស់​ការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានឲ្យដឹងថា គោ ក្របី​ចំនួន ១ ៧៨៤​ក្បាល​ត្រូវបាន​ចាក់​ថ្នាំ​ការពារ​ជំងឺ​អុត​ក្តាម និង​សារ​ទឹក ហើយ​កម្មវិធី​នេះ​នឹង​នៅតែ​បន្ត​ឲ្យ បាន​គ្រប់​គោ ក្របី​ចំនួន ១ ១ ៦៦៦​ក្បាល ដែល​ជា​តួលេខ​សរុប​គោ ក្របី​ទូទាំង​ខេត្ត​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ និង​មន្ត្រី​ជំនាញ​ខិតខំ​អនុវត្ត​ឲ្យបាន​គ្រប់​ផែនការ ធ្វើយ៉ាងណា​ឲ្យ​សត្វពាហន​:​របស់​ប្រជាពលរដ្ឋ​ទទួល​បាន​ថ្នាំ​ការពារ ចៀសវាង​ការកើត​ជំងឺឆ្លង​ដែល​នាំឲ្យ​ប៉ះពាល​ដល់​ផលិត​កម្មគោ ក្របី រួម​ទាំង​សេដ្ឋកិច្ច​គ្រួសារ​។ ត្រូវ​ជំរុញ​ឲ្យ​កសិករ​យើង​ចិញ្ចឹម​គោ​ក្នុង​ក្រោល ឬ​ក្នុង​កសិដ្ឋាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ធានា​បាន​សុខភាព​ល្អ និង​ចំណូល​ខ្ពស់ ឈប់​លែង​សត្វ​គោ ក្របី​ឲ្យ​ដើ​រស៊ី​ពាស​វាល​ពាស​កាល​ដែល​ជា​ឱកាស​ឆ្លង​ជំងឺ​បាន​យ៉ាង​ងាយ និង​បំផ្លាញ​ផលដំណាំ​ទៀតផង​។ ចិញ្ចឹមសត្វ​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​គ្រប់​ប្រភេទ ដូច្នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​យក​ឱកាស​នេះ ណែនាំ​ឲ្យ​ម្ចាស់​សត្វ មាន់ ទា ជ្រូក គោ ក្របី ចៀម និង​ពពែ​ទាំង​ជា​លក្ខណះ​គ្រួសារ និង​ក្រុមហ៊ុន​នៅ​ទូទាំង​ប្រទេស ត្រូវ​យកចិត្តទុកដាក់​ចាក់​ថ្នាំ​ការពារ​សត្វ​ឲ្យបាន​ទៀងទាត់ និង​ជា​ប្រចាំ ដើម្បី​ធានា​ថា​សត្វ​ចិញ្ចឹម​មាន​សុខភាព​ល្អ​សម្រាប់​មនុស្ស​បរិភោគ​៕

Filed in: ព័ត៌មានជាតិ