ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ងួន រតនៈ អញ្ជើញ​ចូលរួម​ជា​អី​ប​តី​ក្នុង​ពិធី​បុកគ្រឹះ​សាងសង់​សាលារៀន​ខ្មែរ​-​ចិន លាន​ហួ​ថ្មី ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុក​គ្រឹះ​សាងសង់​សាលារៀន​ខ្មែរ​-​ចិន លាន​ហួ​ថ្មី ១​ខ្នង ៣​ជាន់ ស្មើនឹង​៤៨​បន្ទប់ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​មាន​ទីតាំង​នៅ​ខាងក្រោយ ផ្សារ​ទំនើប​ភួ​ប៉ុ​យ ខេត្ត​បាត់ដំបង ដែល​ផ្ដួចផ្ដើម​គំនិត​កសាង​ដោយ​លោក​ឧកញ៉ា លឹម ទា​ឡេង និង​លោកជំទាវ ហោ យុយ ព្រមទាំង​លោក តាន់ អេង ។

​ក្នុងឱកាស​នោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា កាលដើមឡើយ​តំបន់​នេះ ធ្លាប់តែ​ជា​តំបន់​ក្ដៅ ដែល​ពោរពេញ​ទៅដោយ​ការធ្វើ​សង្គ្រាម​រវាង​គ្នា​ទៅវិញទៅមក ក្រោយមក​បាន​ផ្លាស់ប្ដូរ​មក​ជា​តំបន់​វាលស្រែ ដែល​បងប្អូន​ប្រជាកសិករ​តែងតែ​រស់រាន​ដោយ​ការ​ធ្វើ​ស្រែចំការ​នៅទីនេះ ហើយ​ថ្ងៃនេះ​តំបន់​ដែល​ធ្លាប់តែ​ជា​កន្លែង​សមរភូមិ ជា​វាលស្រែ មក​ប្រែ​ក្លាយទៅជា​សាលារៀន​ខ្មែរ​-​ចិន លាន​ហួ​ថ្មី ហើយ​នឹង​ឈាន​ទៅ​ទីក្រុង​រណប​ថ្មី​សម្រាប់​ក្រុង​បាត់ដំបង ធ្វើឲ្យ​ក្រុង​បាត់ដំបង​កាន់តែរីក​ចម្រើន និង​ពង្រីក​ក្រុង​កាន់តែ​ធំ​ជាង​មុន ។

​ឯកឧត្តម​បាន​បន្តទៀតថា នេះ​មក​ពី​ប្រទេសជាតិ​មាន​សុខ​សន្ដិភាព​ពេញលេញ ទើប​បណ្ដាល​ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើ​គ្មាន​សន្ដិភាព​ទេនោះ បងប្អូន​ប្រជាពលរដ្ឋ​មិន​អាច​រស់​នៅ​មាន​សេចក្ដីសុខ​ឡើយ គុណ​តម្លៃ​នៃ​សន្ដិភាព​នេះហើយ ទើប​ធ្វើឲ្យ​ប្រទេស​ជាតិ​ស្មើ​មុខ ស្មើ​មាត់​នឹង​គេ បើ​ទោះបីជា​យើង​មាន​ការអភិវឌ្ឍ​ក្រោយ​គេ ដោយសារ​មាន​បញ្ហា​សង្គ្រាម ក្នុង​របប​ប៉ុលពត​ក៏ដោយ ក៏​យើង​នៅតែ​អាច​ក្រោក​ឡើង​វិញ ហើយ​ពង្រឹង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកប​ចីរភាព ដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​រក្សា​ឲ្យបាន​នូវ​សុខសន្ដិភាព​នេះ កុំឲ្យ​របូត​ឲ្យសោះ ព្រោះ​យើង​អាច​រស់នៅ​សុខ​សប្បាយ សុវត្ថិភាព និង​រីកចម្រើន​ក៏​ព្រោះតែ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​ឲ្យបាន​នូវ​សន្ដិភាព ទន្ទឹម​ការរក្សា​នូវ​ធនធានមនុស្ស​ក៏​ត្រូវ​មាន​គុណភាព​ដូច​គ្នា ។

​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​សេរី ដូចនេះ​បងប្អូន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការគោរព​ទំនៀមទម្លាប់ សាសនា ប្រពៃណី ដែល​បងប្អូន​មាន​ជំនឿ ដោយ​គ្មាន​ការហាមឃាត់​ឡើយ ព្រោះ​ថា​គ្រប់​ជំនឿ សាសនា ទាំងអស់​គឺ​តែងតែ​អប់រំ​មនុស្ស​ឲ្យ​ចេះ​តែ​ធ្វើ​អំពើ​ល្អ ចេះ​ស្រឡាញ់​គ្នា ចេះ​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក មិន​មាន​សាសនា​ណា​មួយ​ល្អ​ជាង​សាសនា​មួយ​ឡើយ គឺ​សុទ្ធតែ​ល្អ​ទាំងអស់ ។

​ឯកឧត្តម​បាន​ធ្វើ​ការថ្លែងអំណរគុណ​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ និង​ជា​ពិសេស​ខេត្ត​បាត់ដំបង​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ពី​មួយ​លំដាប់​ទៅ​មួយ​លំដាប់ ជីវភាព​ប្រជាពលរដ្ឋ​ក៏​កាន់តែ​ប្រសើរ​ជាង​មុន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ