ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ប្រចាំ​ខែ​សីហា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ​ខែ​សីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង លោក នាយក​-​នាយករង​រដ្ឋបាល លោក ប្រធាន​ការិយាល័យ​ទាំង​១១ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ និង លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ដែល​កិច្ចប្រជុំ​បាន​យកចិត្តទុកដាក់ និង​ផ្ដោត​សំខាន់​លើ​ការងារ​មួយចំនួន​រួមមាន​៖
១-​ការងារ​បង្កា និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ (COVID-19) មាន​ការងារ​ចត្ដា​ឡី​ស័ក​, ទប់ស្កាត់​ការ​លបលួច​បើក​អាជីវកម្ម ក្នុង​វិស័យ​ទេសចរណ៍ ល្មើស​នឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ។​
២-​ការងារ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ រួមមានៈ ការបញ្ចប់​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ចិញ្ចើមផ្លូវ សំ​យ៉ាប​ផ្ទះ ក្នុង​មូលដ្ឋាន​សង្កាត់​វត្តភ្នំ និង សង្កាត់​ផ្សារកណ្ដាល​ទី​១, ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​ទូក​ទេសចរណ៍ និង សណ្ដាប់ធ្នាប់​ទូទៅ​ក្នុង​សង្កាត់​ទាំង​១១ និង​ទី​រួម​ផ្សារ​ទាំង​៣ ។​
៣-​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន រួមមានៈ វឌ្ឍនៈភាព​ការស្ថាបនា​របង​គំរូ​ថ្មី នៅតាម​បណ្ដោយ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ខាងមុខ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ស្រះចក​, គម្រោង​ជួសជុល​ផ្លូវ​ខូច​ដោយ​សំបុកមាន់​, ការងារ​លុបបំបាត់​ដេប៉ូ​សំរាម​តាម​ដង​ផ្លូវធំៗ និង​ទីប្រជុំជន​ក្នុង​មូលដ្ឋាន​, ការងារ​ពិនិត្យ និង​ថែទាំ​សួនច្បារ និង​ដើមឈើ និង​ការងារ​គ្រប់គ្រង​សំណង់ ដីធ្លី លំនៅដ្ឋាន​ក្នុង​មូលដ្ឋាន ។​
៤-​ពិនិត្យ និង​កែសម្រួល ឯកសារ រួមមានៈ កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​កន្លងទៅ​, ពិនិត្យ​កែសម្រួល​របាយការណ៍​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ ខែ​កញ្ញា ឆ្នាំ​២០២០ និង​ពិនិត្យ​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មន្ដ្រី​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​ខណ្ឌ តាមរយៈ​យន្ដការ​ច្រកចេញចូល​តែ​មួយ​ខណ្ឌដូនពេញ ។​
៥-​ពិនិត្យ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋបាល​ខណ្ឌ ក្រោយ​អនុម័យ​ដោយ​ក្រុមប្រឹក្សាខ​ណ្ឌ និង​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវការ​កន្លងមក ។​
៦-​បញ្ហា​ផ្សេងៗ ។​

Filed in: ព័ត៌មានជាតិ