ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​បុរស​ម្នាក់​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួនឯង​បាន​សម្រេច សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​សីហា ឆ្នាំ​២០២០ (​ពេល​ថ្ងៃ​) ដឹង​នៅ​វេលា​ម៉ោង​០៦:៣០​នាទី នៅ​ចំនុច​ក្រុមទី ២១ ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​ករណី ធ្វើអត្តឃាត (​ចង​ក​សម្លាប់​ខ្លួន​ដោយ​ខ្សែ​អង្រឹង​) ។​

​សាកសព​ជនរងគ្រោះ​ឈ្មោះ ចិន ចិន្តា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ មាន​មុខរបរ​ជា កម្មករ ។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ម៉ៅ រស្មី ភេទ​ស្រី អាយុ​១៧​ឆ្នាំ (​ត្រូវជា​ក្មួយ​) បានបញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ ២០២០ វេលា​ម៉ោង ០៦​និង​៣០​នាទី ខ្លួន​កំពុង​លាងចាន ហើយ​ក្រឡេក​ទៅ​ឃើញ​សាកសព​ឈ្មោះ ចិន ចិន្តា ចងក​នៅ​ដើម​ព្រីង រួច​ស្រែកហៅ​ពុក​ម៉ែ អ្នកជិតខាង​មក​មើល ហើយ​ក្រុម​គ្រួសារ​បាន​កាត់​ខ្សែ​អង្រឹង​យក​សាកសព​មក​ដាក់​នៅ​ផ្ទះ ។​

​តាម​ការត្រួតពិនិត្យ​ផ្នែក​ជំនាញ សព​ជនរងគ្រោះ​ស្លាប់​ដោយ​មាន​ស្នាម​ខ្សែ (​ខ្សែ​អង្រឹង​) រឹត​ក ស្ទះ​បំពង់ខ្យល់​បណ្ដាលអោយ​ស្លាប់ ។ ជនរងគ្រោះ​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​(​មាន​វិបត្តិ​ផ្លូវចិត្ត​) ។​

​សាកសព​បាន​ប្រគល់​អោយ​ទៅ​បង​បង្កើត ឈ្មោះ ចិន ចាន់​ធឿន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕

 

Filed in: ព័ត៌មានជាតិ