ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប អញ្ជើញ​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​សុខាភិបាល និង​ក្រុម​អនាម័យ​ខេត្ត ក្រោម​សម្រាក់​ទទួលភ្ញៀវ​ទេ​ចរណ៍​ក្នុង​ថ្ងៃ​ឈប់សម្រាក​សង​ពិធី​បុណ្យចូលឆ្នាំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​កែប មានប្រសាសន៍​ក្នុងឱកាស ជួប សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ បុគ្គលិក​សុខាភិបាល និង​ក្រុម​អនាម័យ​ខេត្ត ក្រោយ​សម្រាក​ទទួលភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ខេត្ត​កែប នា​ចុង​សប្តាហ៍​នេះ ថា​ត្រឹម​រយៈពេល​ប្រាំ​ថ្ងៃ​នៃ​ឱកាស​ឈប់សម្រាក​សង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ខេត្ត​កែប​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​ដែល​មក​សម្រាកលំហែ​កំសាន្ត ចំនួន ១៤៦៣៨៣​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ សរុប​១៤៥៨៥៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ ៥២៧​នាក់​។

​លោក​បាន​បន្ថែមថា ខេត្ត​កែប​បាន​ត្រៀម លក្ខណៈ​ជា​ស្រេច​ក្នុងការ​ទទួលភ្ញៀវ​ទេចណ៍​ដែល​សម្រុក​មក​សម្រាកកម្សាន្ត​បន្ថូរ​អារម្មណ៍ នៅ​លើទឹក ដី​ទេសចរណ៍ធម្មជាតិ​តំបន់​សមុទ្រ​ដ៏​តូ​ច្រឡំ​មួយ​នេះ ។ ក្នុង​នោះ​រដ្ឋបាល​ខេត្ត បាន​ដាក់ពង្រាយ​កងកម្លាំង និង​ភ្នាក់ងារ​សុខាភិបាល នៅ​គ្រប់​ទីតាំង​តំបន់​ទេសចរណ៍​សំខាន់ៗ ដើម្បី​ចាំរ​ន្ត​រាគម​ន៍ ជួយ​សម្រួល ចរាច​រណ៍ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក៏​ដូច​ចាំ​ជួយ​សង្គ្រោះបន្ទាន់​ក្នុងករណី​បធាន​ស័ក​ណាមួយ​។

​ជាមួយគ្នានេះ ការប្រមូល​ទុកដាក់​សំរាម​ម ការសម្អាត អនាម័យ ត្រូវ​បាន​ចាក់​ចែង និង​ដឹកជញ្ជូន​ទាន់ ពេលវេលា ដើម្បី​រក្សា​សោភ័ណភាព​ឱ្យបាន​ស្អាត​គ្រប់ពេលវេលា និង​បាន​រៀបចំ​ឱ្យមាន​ការិយាល័យ និង​លេខ​ទូរស័ព្ទ​បន្ទាន់ (hot line) ចាំ​ទទួលដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ភ្ញៀវ​ផងដែរ​។

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ការកោតសរសើរ ចំពោះ​កិច្ច​ខិត​ប្រឹងប្រែង និង​សហការ​គ្នា​បាន​យ៉ាង​ល្អប្រសើរ​ទាំង​កម្លាំង​ប្រដាប់អាវុធ មន្ត្រី​សុខាភិបាល ក្រុម​អនាម័យ ក្រុមយុវជន​គ្រប់​ប្រភេទ និង​មន្ត្រីរាជការ​ខេត្ត​កែប​ទាំងអស់ ក្នុង​ការជួយ​សម្រួល​រៀបចំ​សណ្តាប់ធ្នាប់ រក្សា​សន្តិសុខ​របៀបរៀបរយ ការបង្ការ​ទប់ស្កាត់​ប​ទ​ល្មើស​ផ្សេងៗ​ពី​ជន​ឈ្លៀត​ឱកាស​មួយចំនួន និង​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន ភ្ញៀវ​ទេ​ចរណ៍​ពី​វិធានការ​រក្សា​អនាម័យ និង​វិធានការ​ផ្សេង​ទៀត​របស់​ក្រសួង​សុខាភិបាល ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ត​១៩ ។ ទាំងអស់​នេះ​បង្ហាញ​ឱ្យឃើញ​ពី​ស្មារតី​យកចិត្តទុកដាក់ រួមគ្នា ក្នុង​ការឈាន​ទៅ​សម្រេច​គោលដៅ​ប្រកបដោយ​ជោគជ័យ ក្នុងការ​ទទួលភ្ញៀវ​ទេសច​រណ៍​រយៈ ពេល​៥​ថ្ងៃ​កន្លងមកនេះ​។

​ទោះជា​យ៉ាងណា លោក​អភិបាលខេត្ត​ក៏​បាន​សូម​អភ័យទោស ចំពោះ​បងប្អូន​ភ្ញៀវ​ទេសចរ​មួយ​ចំនួន លើ​ករណី ការឡើង​ថ្លៃ​សេវា​ខ្ពស់​ជាដើម ពី​សំណាក់ អាជីវករ​ឈ្លៀស​ឱ្យ​កាស​មួយចំនួន​តូច ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​បងប្អូន​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​កងកម្លាំង និង​មន្ត្រី​រាជកា​រទាំង​ឱ្យ​បន្ត​នូវ ស្មារតី​សាមគ្គីភាព​នេះ​បន្ត​ទៀត សំដៅ​បម្រើ​សេចក្តីត្រូវការ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ឱ្យ​កាន់តែ​ល្អ​ប្រសើ​ថែម​ទៀត ។ និង​រួម​គ្នា​អភិវឌ្ឍ​ខេត្ត​កែប ឱ្យ​ក្លាយជា​គោលដៅ​ទេសចរ​ធម្មជាតិ ប្រណីត​កម្រិត​ខ្ពស់ តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូមបញ្ជាក់​ថា ក្នុង​ពិធី​សំណេះសំណាល់​នោះ លោក​អភិបាលខេត្ត បាន​ផ្តល់ជូន​ដល់ កងកម្លាំងប្រដាប់អាវុធ បុគ្គលិក​សុខាភិបាល និង​ក្រុម​អនាម័យ សរុប​ទាំងអស់ ៣៦៦​នាក់ មាន​ភេសជ្ជៈ និង​ថវិការ​ម្នាក់​២​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ