ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

សមាគមន៍​សណ្ឋាគា​រ​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ ក្រោម​អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២០ សមាគមន៍​សណ្ឋាគា​រ​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ ក្រោម​អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា និង​លោកស្រី ក្លេ​ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា ដោយមាន ការចូលរួម​ពី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ផងដែរ ។​

​លោកស្រី ក្លេ​ខៃ ចិន្តា ប្រធាន​សមាគមន៍​សណ្ឋាគា​រ​កម្ពុជា បាន​មានប្រសាសន៍ថា រាល់​ការអភិវឌ្ឍ​និង​វិនិយោគ​លើ​សណ្ឋាគារ​នាគារ​នៅពេល​បច្ចុប្បន្ន​នេះ វិនិយោគិន​គួរតែមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​រក ទីតាំង ណា ដែល​មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ភ្ញៀវទេសចរ​។​

​លោកស្រី ក្លេ​ខៃ ចិន្តា បន្តថា នាពេល​នេះ​ការផ្គត់ផ្គង់​សណ្ឋាគារ​នៅ​កម្ពុជា ជាពិសេស តំបន់ សក្តានុពល ដូ ច ជា សៀម រាប រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍​ដ៏​មមាញឹក​កំពុង មាន ការ ផ្គ​ត់​ផ្គ ង់ សណ្ឋាគារ លើស តម្រូវការ​។ លោកស្រី​បញ្ជាក់ថា​បើ​ជា​ការល្អ​គួរ​កុំ​ទាន់​សាងសង់​សណ្ឋាគារ​អី សម្រាប់ អ្នក មាន គម្រោង នឹង សាង សង់ ។ ក្នុងន័យនេះ​យើង​មិន​បាន​ហាមឃាត់​ការវិនិយោគ​ទេ ប៉ុន្តែ ការ សាងសង់ សណ្ឋាគារ ក្នុង ដំណាក់ កាល នេះ គឺ​បើ​សង់​ទៅ​អាច​នឹង​លើសពី​តម្រូវការ​។​

​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា រូបនេះ បានឲ្យដឹង​ទៀតថា បច្ចុប្បន្ននេះ សណ្ឋាគារ​ខ្លះ មិនមាន ភ្ញៀវ ស្នាក់ នៅ​ពេញ​ផង ដោយសារ​តែ​ភ្ញៀវ​រាង​ថយចុះ​បន្តិច​។ លោកស្រី​បន្ត​ថា ភ្ញៀវទេសចរ​ដែល​ត្រូវការ​បន្ទប់ ស្នាក់ នៅ គឺ​ភាគច្រើន ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ផ្គត់ផ្គង់ ជូន វា​ខុស ពីមុន ដែល ភ្ញៀវ បរទេស ត្រូវ រក សណ្ឋា គារ និង​កក់​ដោយ​ខ្លួនឯង​។​

​លោកស្រី ក្លេ​ខៃ ចិន្តា បន្ថែមថា ក្នុង​កាលៈទេសៈ ដែល​វិនិយោគិន​មា ន ដើម ទុន​ច្រើន​និង​ចង់​សាងសង់​សណ្ឋាគារ​សម្រាប់​បម្រើ​នៅពេល​អនាគត​នោះ គួរតែ​រក ទីតាំង ណា ដែល មិនទាន់ មាន​បន្ទប់​សណ្ឋាគារ​គ្រប់គ្រាន់ និង​ជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​បរទេស ដូចជា ខេត្ត​ព្រះសីហនុ កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរី​ជាដើម ដោយឡែក​ខេត្ត​ព្រះសីហនុ មាន​បន្ទប់ ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាច្រើន​តែ​មាន​ភ្ញៀវ​ស្នាក់​នៅ​ដែរ​តែ​មាន​តិច​ដោយសារតែ​បច្ចុប្បន្ន​ជំងឺ​កូវី​ដ​-១៩ កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក​។​

​លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​មានប្រសាសន៍​លោក បាន ឯក ភាព ចំពោះ ការ សម្រេច ចិត្ត នៅ ក្រុងព្រះសីហនុ​ដោយ​លោក​បាន​បន្ថែម​ថា​ម ថា វា នឹង អាច ជួយ ដល់ សមាគម ក្នុង ការ ពង្រីក សមាជិក ភាព របស់ ខ្លួន ទៅ កាន់ ខេត្ត ព្រះ សីហនុ និង បង្កើន ចំនួន សមាជិក រហូត ដល់ ជាង ៨០ សណ្ឋាគារ​ទៀតផង​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ​បាន មានប្រសាសន៍ថា ឯកឧត្តម​បាន​ស្វាគមន៍​និង​គាំទ្រ​វិស័យ​ឯកជន​ដែល​បាន​មក​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​ជាពិសេស​រយៈពេល​កន្លងមក​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ឯកឧត្តម​បាន​នឹង​ខិតខំ​និង​កំពុង​កសាង ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង ក្រុងព្រះសីហនុ​ដើម្បី​ឱ្យមាន​ការរីកចម្រើន​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន​៣៤​ខ្សែ​នេះ មាន​ប្រវែង​សរុប​ចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​ចំនួន​ប្រាំពីរ គ្រោង​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៨​ខែ ចាប់ពី​ថ្ងៃ​ចុះកិច្ចសន្យា ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​ភារកិច្ច​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​នេះ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ទៀតថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង នៃ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ស្ថាបនា​ឡើងវិញ​ទាំងស្រុង​បន្ទាប់ពី​ទទួលរង​ការខូចខាត​ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាង​គំហុក និង​គ្រោះ​ទឹកជំនន់​នា​ពេលកន្លងមក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ នេះ​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខេត្ត​ព្រះសីហនុ ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ក្នុង​ការស្ថាបនា​ផ្លូវ​ទូ​ទាំង​ក្រុង​បែបនេះ​។
​ការស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ធ្វើឡើង​ក្រោម​ការយកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​ខេត្ត​ជាប់​ឆ្នេរ សមុទ្រ​មួយ​នេះ​មាន ភាព ស៊ីវិល័យ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ប្រែក្លាយ​ឱ្យទៅជា​ខេត្ត​ឧស្សាហកម្ម​គំរូ​ពហុ​បំណង​តែមួយគត់ និង​ជា​ខេត្ត​បំពង់ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។​ហេតុដូច្នេះ​ហើយ រាជដ្ឋាភិបាល​បាន​សម្រេ​ច​បញ្ចេញថវិ​កាសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំង​នេះ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ឲ្យក្លាយ​ជា​ទីក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ទេស​ច​រណ៍ និង​ធុរកិច្ច​ជាពិសេស ធានា​នូវបាន​គុណភាព​រឹងមាំ​អាច​ប្រើប្រាស់​បាន​យូរអង្វែង​។​

Filed in: ព័ត៌មានជាតិ