ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ប្រកាស​តែងតាំង​ស្នងការ​ថ្មី​ខេត្តកោះកុង​ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កោះកុង​)៖ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ប្រកាស​ផ្ទេ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២០ ដោយ​លោក​ឧត្តមសេនីយ៍ទោ គង់ ម​នោ ជំនួស​លោក សំ​ឃិត វៀន ដែល​ត្រូវ​តែងតាំង​ជា​អភិបាលរង​ខេត្ត​។​

​នៅក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន បាន​ផ្តាំ​ថា ត្រូវ​អនុវត្តន៍​ទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ដាក់ជូន និង​អនុវត្តន៍ ទៅតាម​ការប្តេជ្ញា​ចិត្តរ​បស់​ឲ្យមាន​តម្លាភាព និង​គោរព​ច្បាប់​មិន​ត្រូវ​យក​ច្បាប់​មក​លេងសើច​នោះ​ទេ ហើយ​ត្រូវ​អនុវត្តន៍​តួនាទី​របស់​ខ្លួន មិន​ត្រូវ​យក​បុណ្យស័ក្កិ និង​អំណាច​មក​អួតអាង​នោះឡើយ​។​

​នាយ​ឧត្តមសន្តិ​បណ្ឌិត បាន​ថ្លែងបន្តថា លោក​មាន​ការសោកស្តាយ​ណាស់​ដែល​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៧​រូប នៅ​ខេត្ត​កំពង់ស្ពឺ ដែល​អំណាច​អួតអាង​យក​កាំភ្លើង​បាញ់​លេង​ដែល​ជា​ទង្វើ​ខុសច្បាប់ ដែល​ធ្វើឲ្យ​មាន​ការរិះគន់​ពី​មហាជន​នាំ​ឲ្យ​ខូច​ឈ្មោះ​អង្គភាព​។​

​ដើម្បី​កុំឲ្យ​ខូច​ឈ្មោះ​ដល់​អង្គភាព​នគរ​បាល​ជាតិ នាយ​ឧត្តមសេនីយ៍ បាន​បញ្ជា​ឲ្យ​ស្នងការ​ខេត្ត​កំពង់ស្ពី បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​នាយ​ឧត្តមសន្តិ​បណ្ឌិត បាន​លើកឡើង​ថា លោក គង់ ម​នោ ដែល​ត្រូវ​តែងតាំង​ជា​ស្នងការ​ថ្មី ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​អស់​រយៈពេល​១០​ឆ្នាំ ក្នុង​អង្គភាព​អន្តរាគមន៍​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដូច្នេះ​គាត់​អាច​ដឹង​ការងារ​ច្រើន​ក្នុង​ការអនុវត្តន៍​ច្បាប់​ឲ្យមាន​តម្លាភាព ក្នុង​ជួរ​អង្គភាព​ឲ្យមាន​វិន័យ​ល្អ​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​

​នាយ​ឧត្តមសន្តិ​បណ្ឌិត បានបញ្ជាក់​ថា ស្នងការ ស្នងការរង និង​មន្ត្រីនគរបាល​ជាតិ​ទាំងអស់ ត្រូវ​អនុវត្តន៍​ក្រមសីលធម៌ គោរព​អនុវត្តន៍​តួនាទី​របស់​ខ្លួន ត្រូវ​ចេះ​រួម​សាមគ្គី​គ្នា​រក្សា​ភាព​ថ្លៃថ្នូរ ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​នៅពេល​ជួប​បញ្ហា​ណាមួយ ត្រូវ​ចេះ​រក្សា​ភាព​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ ត្រូវ​ចេះ​ជួយ​ជួយ​ទុក្ខ​ធុរៈ​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគាត់ ជួប​បញ្ហា​ណាមួយ​ដែល​កើតឡើង និង​ការពារ​ភូមិ​ឃុំ​ឲ្យ​សុវត្តិភាព​ល្អ ពីព្រោះ​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព​ល្អ មាន​ការរីកចំរើន​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្នុង​ឱកាស​នេះ​នាយ​ឧត្តមសន្តិ​បណ្ឌិត បាន​ផ្តល់​អូ​រប័រចំនួន​២​គ្រឿង អាវ​ការពារ និង​សម្ភារ​ចរាចណ៍​មួយចំនួនផ​ង​ដែរ​៕

Filed in: ព័ត៌មានជាតិ