ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

រដ្ឋបាល​ខេត្ត​កំពត ទទួល​ជួប​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ស្វែងយល់ សភាពការណ៍​ទូទៅ​និង​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាលខេត្ត រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណប្រតិភូ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ហៅថា​(​គណៈកម្មការ​ទី​២)​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ រួម​និង លោក លោកស្រី​អនុប្រធាន​និង​សមាជិក សមាជិកា​គណៈកម្មការ និង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គសវនកររង នៃ​អាជ្ញាធ​សវនកម្ម​ជាតិ​ផងដែរ​។

​កិច្ច​ជំនួប​នេះ​គឺ​ក្នុង​គោលបំណង​ស្វែងយល់ ទាក់ទង​សភាពការណ៍​ទូទៅ បញ្ហា​ប្រឈម និង​ទិសដៅ​របស់​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ លើ​វិស័យ​ទទួលបន្ទុក​រួម របស់​គណកម្មការ​ទី ២ នៃ​រដ្ឋសភា មាន​ការងារ ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ពិសេស​ពី​បញ្ហា​ប្រឈម​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ជម្រាប​ជូន​គណៈប្រតិភូ​នៃ​គណៈកម្មការ​ទី​២​រដ្ឋសភា អំពី​សភាពការណ៍​ទូទៅ ទាំង​ការងារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ សង្គម ការងារ​សេដ្ឋកិច្ច ការងារ​បង្ការ​ទប់ស្កាត់​និង​ការដោះស្រាយ​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​កំពត ទទួល​លទ្ធផល​និង​មាន​លក្ខណៈ​ល្អប្រសើរ​។ លោក​អភិបាលខេត្ត​បាន​បន្ត​ឲ្យដឹង​ទៀតថា បើទោះបី បញ្ហា​ជំងឺ​កូវី​ដ​១៩ មានការ​រាតត្បាត​ជា​សកល ប៉ុន្តែ​បញ្ហា​គ្រប់គ្រង​ចំណូល​សម្រាប់​ចូល​ថវិកា​ជាតិ ខេត្ត​កំពត មាន​លក្ខណៈ​ល្អប្រសើរ​មិន​មាន​ការថយចុះ​ដែល​ធៀប​ទៅនិង​ផែនការ​ប្រចាំឆ្នាំ​ឡើយ​។ រីឯ​បញ្ហា​ទេសចរណ៍ ក៏​នៅតែ​មាន​ភ្ញៀវ ជាតិ អន្តរជាតិ មក​ទស្សនា សម្រាក​កម្សាន្ត យ៉ាងច្រើន​កោះករ រៀងរាល់​ថ្ងៃ​ឈប់សម្រាក​ឬ​ថ្ងៃ​បុណ្យ​ផ្សេងៗ ប្រៀបធៀប​ទៅនឹង​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​។ ចំណែកឯ ការបង្ការ​ទប់ស្កាត់ និង​ការដោះស្រាយ​បញ្ហា​ជំងឺ​កូវី​ដ​១៩ ខេត្ត​កំពត ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​និង​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ សប្បុរសជន​នានា​រួម​នឹង​ប្រជាពលរដ្ឋ និង​ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ខេត្ត​កំពត​បាន​ដោះស្រាយ​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព មិន​មាន​ការរីក​រាល​ដាល​ឆ្លង​ដល់​សាគ​មន៍ ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់បាយ​ឬ ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​ជា​សកល​នេះឡើយ​។​

​មានប្រសាសន៍ ក្នុង​ឱកាស​ជួប​ជាមួយ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ និង​ក្នុង​ឱកាស​ការអញ្ជើញ​ចុះ​ជួប​ស្វែង​យល់​ជាមួយនឹង​មន្ត្រី​នៃ​ទី​ថ្នាក់​ការ​ច្រកទ្វារ ព្រំដែន អន្តរជាតិ​ព្រែក​ចាក​ខេត្តកំពត​ផងដែរ​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បាន​យ៉ាង​ល្អប្រសើរ​របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ខេត្ត​កំពត ។ ដែល​ក្នុងនោះ​ពាក់ព័ន្ធ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម​នៅក្នុង​ខេត្ត​និង​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ព្រមទាំង​ការងារ​សេដ្ឋកិច្ច បញ្ហា​ប្រឈម​និង​ការដោះស្រាយ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​បាន​យ៉ាង​ល្អ​នឹង​មាន​ប្រសិទ្ធភាព​។ ដោយ​រក្សា​និង​ការគ្រប់គ្រង​បាន​លំនឹង​នូវ​ប្រភព​ចំណូល​ចូល​ថវិកា​ជាតិ និង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ត​១៩ មិន​មាន​ការឆ្លង​នៅក្នុង​សហគមន៍​ឡើយ ព្រមទាំង​បាន​ដោះស្រាយ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ឬ​ដោយ​អត់​អាហារ​ក្នុង​ដំណាក់កាល​ដែល​ពិភពលោក​ជួប​វិបត្តិ​បញ្ហា​ជំងឺ​កូវី​ដ​១៩​នេះឡើយ​។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ជាម យៀប ក៏បាន ស្នើ​ដល់​រដ្ឋបាល​ខេត្ត ក៏​ជា​ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់​មន្ទីរ​ស្ថាប័ន​ក្នុង​ខេត្ត​ទាំងអស់ បន្ត​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ពិសេស​សាមគ្គី​គ្នា ឲ្យបាន​កាន់តែ​រឹងមាំ​ថែម​ទៀត​ក្នុង​កិច្ចការ​អនុវត្ត​ការងារ​ដោយ​ផ្អែកលើ​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​និង​ស្រប​តាម​លក្ខណៈ​ច្បាប់ ដើម្បី​ការដោះស្រាយ​និង​ជំរុញ​ការអភិវឌ្ឍ​បម្រើ​ប្រទេសជាតិ​និង​ប្រជាជន រស់នៅ​ប្រកប​ប​ដោយ​សុខដុមរមនា​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ