ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​លោក​Park Heungkyeong​ឯកអគ្គរដ្ធទូ​តនៃ​សាធា រណរ​ដ្ធ​កូរ៉េ ដើម្បី​សម្ដែង​ការគួរសម និង​ពិនិត្យ​លើ​វឌ្ឃនភាព​នៃ​ការអនុវត្ត​គម្រោង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង ១០:០០ ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក Park Heung-kyeong ឯកអគ្គរដ្ឋទូត​នៃ​សា​ធា រណ​រដ្ឋ​កូរ៉េ ដើម្បី​សម្តែង​ការគួរសម និង​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​។​

​មានប្រសាសន៍​នាឱកាស​នេះ តាមរយ​:​លោក​ឯកអគ្គរដ្ឋទូត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ គុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ក្នុង​រយ​:​ពេលកន្លងមក​។ ជំនួយ​ដ៏​មាន​តម្លៃ​នេះ ពិតជា​បាន​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន ដែល​បាន​ស្តែង​ចេញ​ជា​លទ្ធផល​យ៉ាង​ជាក់ច្បាស់​ដូច​យើង​បានឃើញ​នាពេល​បច្ចុប្បន្ន​។ ជាក់ស្តែង​គម្រោង​ចំនួន ៣៦​បាន​និង​កំពុង​អនុវត្ត និង​មួយចំនួន​ត្រូវបាន​បញ្ចប់ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គម្រោង​ជួយ​លើក​កំពស់​ផលិតភាព​ផលិតកម្ម និង​ពូជ​ដំឡូងបារាំង​នៅ​ខេត្ត​មណ្ឌល​គី​រី​ដែល​សហការ​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម គម្រោង​បង្កាត់​ពូជ​ពោត​នៅ​ស្ថានីយ​បន្ទាយ​ដែក​សហការ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម គម្រោង​ជំរុញ​ផលិតកម្ម​បន្លែ​នៅ​ខេត្ត​មណ្ឌល​គី​រី អគារ​អន្តេវាសិកដ្ឋាន​ថ្មី​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម​តា​ស្អាង ខេត្ត​ស្វាយរៀង​។​ល​។​

​ដើម្បី​រក្សា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកសំណើ​ជូន​ឯកឧត្តម​ឯកអគ្គ​រដ្ឋ ទូត​ពិនិត្យ​ពិចារណា​ដើម្បី​ធ្វើការ​គាំទ្រ​លើ​ការអភិវឌ្ឍ​អនុវិស័យ​សំខាន់​មួយ​ចំនួន​ដូចជា​៖ – ការ ស្រាវជ្រាវ និង​ផលិត​ពូជ​ពោត​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម​ពោត​កម្ពុជា​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​សេចក្តី​ត្រូវការ​សម្រាប់​វិស័យ​ផលិតកម្ម​ចំណី​សត្វ – ការជំរុញ​ផលិតកម្ម​ដំឡូង​បារាំង និង​ការផលិត​ពូជ ធានា​បរិមាណ​ផ្គត់ផ្គង់ កាត់បន្ថយ​ការ​នាំចូល – អភិវឌ្ឍ​វារីវប្បកម្ម​ទឹកសាប – ហេ​ដ្ឋា រចនាសម្ព័ន្ធ​គាំទ្រ​លើ​ផលិតកម្ម​បន្លែ (​ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​) ដែល​បច្ចុប្បន្ន​វិស័យនេះ​កំពុង​មាន​និន្នាការ​វិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្រប​តាម​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម – ជួយ​រៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ​កសិផល ជាពិសេស​បន្លែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​។​ល​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​អនុញ្ញាត​ឲ្យ​កសិផលក​ម្ពុ​ជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​កូរ៉េ​ចំនួន ១៨​ប្រភេទ រួចមក​ហើយ​រួមទាំង​ស្វាយកែវ​រមៀត​ស្រស់​ផង ហើយ​នៅ​មាន ២​មុខ​ទៀត​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​ដាក់​ពាក្យ​ស្នើសុំ​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា​រដ្ឋា ភិបាល​កូរ៉េ តាមរយ​:​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នឹង​បន្ត​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​នាពេល​អនាគត​។

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ស្តីពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​សមិទ្ធផល​សំខាន់ៗ​ដែល​ភាគី​ទាំង ពីរ​សម្រេច​នា​ពេលកន្លងមក ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំំណរគុណ​ជូន​ចំពោះ​ឯកឧត្តមរ​ដ្ឋ មន្ត្រី និង​សហការី​ដែល​បាន​ផ្តល់​កិច្ច​សការ​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​ការអនុវត្ត​គម្រោង​នានា​ទាក់ ទង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ ជាក់ស្តែង​គម្រោង​អភិវឌ្ឍ​វិស័យ​ព្រៃឈើ ផលិតកម្ម​ដំណាំ​បន្លែ ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ ផលិត​កម្មពូជ ការនាំចេញ ការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ដែល​កំពុង​អនុវត្ត​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​សង្ឃឹមថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគ ជ័យ​យ៉ាង​ល្អប្រសើរ ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​បន្ថែម​ថា​វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដូច្នេះ​ក្នុង​អាណត្តិ​របស់​លោក នឹង​បន្ត​សហការ និង​គាំទ្រ​នូវ​រាល់​សកម្ម ភាព​គម្រោង​នានា​ដែល​បាននិងកំពុង​អនុវត្តឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន និង​សម្រេច​ទទួលបាន​ជោគជ័យ និង​ជា​ពិសេស​ពិនិត្យ​ពិចារណា​លើ​គម្រោង​ថ្មីៗ​ដែល​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជា​ពិសេស​នឹង​នាំយក​នូវ​រាល់​សំណើ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅ​ពិនិត្យ​ពិចារណា​ឲ្យ បាន​ស៊ីជម្រៅ ដើម្បី​ផ្តល់​ការគាំទ្រ​ជា​ជំហានៗ​តាម​ការចាំបាច់ ក្នុង​បំណង​ចូលរួម​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យមាន​ការរីកចម្រើន​សមស្រ​បតាម​បរិបទ​នៃ​ការ​ប្រកួតប្រជែង​ទីផ្សារ កំណើន​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​។

​សូមបញ្ជាក់​ថា កសិផល​កម្ពុជា​ទាំង ១៨​ប្រភេទ ដែល​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​កូរ៉េ​រួមមាន​៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូង​ប្រេង កក់​ក្រៀម ដំណាប់​ស្វាយ ស្វាយ​ស្រស់ ចំណិត​ផ្លែ ញ​ក្រៀម ម្សៅ​ញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់​ផ្លែ​ម្នា​ស់ ផ្សិត​លីង​ជឺ សណ្តែក​ផ្កាយ ស្លឹក​ទៀបបារាំង ម្សៅ​ម្រុំ និង​ស្លឹកគ្រៃ​។​

Filed in: ព័ត៌មានជាតិ