ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​៤ របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​សីហា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ប្រជុំ​បូកសរុប​ការងារ​ឆមាស​ទី​៤ របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​។​

​ក្នុង​កិច្ចប្រជុំ​នេះ ប្រធាន​គណៈប្រតិភូ នៃ​គណបក្ស​នយោបាយ​ជា​សមាជិក បាន​ត្រូវ​អនុញ្ញាត​ឱ្យ​ផ្តល់​នូវ​ទស្សនទាន ដើម្បី​ផ្តល់​ធាតុ​ចូល​ក្នុង​ន័យ​ស្ថាបនា​អំពី​បរិបទ​បច្ចុប្បន្នភាព​សង្គម ដោយ​ផ្អែក​លើ​ការរកឃើញ​តម្រុយ និង​ភស្តុតាង​នានា តាមរយៈ​បេសកកម្ម​ការងារ​បន្ថែម​ជាមួយនឹង​ការ​ប្រឈម​នឹង​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។

​នៅក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​ប្រតិភូ​គណបក្ស នយោបាយ នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ចូលរួម​ជា​មតិយោបល់​ជុំវិញ​បញ្ហា​កូវី​ដ​–១៩ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ ឆ្លើយតប រួម​ទាំង​បញ្ហា​ផ្សេងៗ ដែល​ជា​ដំណោះស្រាយ​លើ​បញ្ហា​សេដ្ឋកិច្ច​-​សង្គម​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បញ្ហា​ជំងឺ​កូវី​ដ​-១៩ មិនមែន​ជា​បញ្ហា​ដាច់​ដោយឡែក​របស់​កម្ពុ​ជា​នោះទេ វា​ជា​បញ្ហា​រួម​របស់​សកលលោក​។ សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​បញ្ជាក់​ប្រាប់​ទៅ​ប្រតិភូ​បក្សនយោបាយ នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់ យោបល់ ថា​សម្តេច​ចង់​ឱ្យ​តំណាង​ប្រតិភូ​គណបក្សនយោបាយ នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ចូលរួម​ផ្ដល់​នូវ​មតិ​ទៅ​លើ​បញ្ហា​ការដោះស្រាយ​របស់​រាជរដ្ឋាភិបាល ទៅលើ​បញ្ហា​កូវី​ដ​-១៩​នេះ ថា​តើ បាន​ដោះស្រាយ​សមស្រប ឬ​នៅ តើ​នៅ​មាន​អ្វី​ទៀត​ជា​ចន្លោះប្រហោង​។​

​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​ប្រធាន​ប្រតិភូ​គណ បក្ស​នីមួយៗ ម្នាក់ៗ​បាន​ចូលរួម​ទស្សនៈទាន​១០​នាទី នៃ​ការផ្តល់​ធាតុ​ចូល ក្នុងន័យ​ស្ថាបនា អំពី​បរិបទ បច្ចុប្បន្នភាព​សង្គម ផ្អែក​លើ​ការរកឃើញ​តម្រុយ ឬ​ភស្តុតាង តាមរយៈ​បេសកកម្ម​ការងារ​បន្ថែម ជាមួយ នឹង​ការ​ប្រឈម​នឹង​កូវី​ដ​-១៩​។​

​ទាក់ទង​ទៅនឹង​បញ្ហា​ព្រំដែន នៅក្នុ​កិច្ចប្រជុំ​នេះ​ផង​ដែរ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អោយ ឯកឧត្តម វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន កម្ពុជា ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ ដែល​អះអាង​ថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​ការបោះបង្គោល​ព្រំដែន ។ ជាមួយគ្នានេះដែរ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ទៅ​កាន់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី អោយ​បើក​សិក្ខាសាលា​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ចូល​ស្តាប់ និង​សួរ​អំពី​រឿង​ព្រំដែន ។​

​សូមបញ្ជាក់​ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការស្នើសុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មាន​តួនាទី​ផ្តល់យោបល់​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​៕

Filed in: ព័ត៌មានជាតិ