ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ប្រជាពលរដ្ឋ​ក្នុងភូមិ​អង្កោល មានប្រតិកម្ម​ខណៈ​បុគ្គល​មួយ​គ្រួសារ​ចាក់​លុប​ស្រះ​ទឹក​សាធារណៈ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កំពុង​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល ខណៈ​បុគ្គល​មួយ​គ្រួសារ​ជួល​រថយន្ត​ដឹក​ដី​ទៅ​ចាក់​លុប​ស្រះ​ទឹក​ដែល​ពួកគាត់​ធ្លាប់​ប្រើប្រាស់​ជិត​៣០​ឆ្នាំ កន្លងមក​។​

​ការផ្ទុះ​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ស្ថិតក្នុង​ភូមិ ឃុំ ខាងលើ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​បានឲ្យដឹងថា ស្រះ​ទឹក​នេះ​មាន​ទំហំ​ប្រមាណ​ជាង​៦០០​ម៉ែត្រការ៉េ ដោយ​ពួកគាត់​បាន​ប្រើប្រាស់​រួមគ្នា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ រហូតមក​ទល់​បច្ចុប្បន្ន តែ​ពេល​នេះ​ត្រូវបាន​ពលរដ្ឋ​មួយ​គ្រួសារ​ហៅ​រថយន្ត​ដឹក​ដី​មក​ចាក់​បំពេញ​ដើម្បី​ក្រសោប​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា ដើមឡើយ​ស្រះ​ទឹក​ខាងលើ មុន​ដំបូង​ជា​ដីស្រែ​របស​ប្រជាពលរដ្ឋ​ឈ្មោះ ជួង ហាយ រស់នៅ​ក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​គាត់​បាន​លក់​ទៅឲ្យ​បងថ្លៃ នៅ​ឆ្នាំ​១៩៩៤ ដើម្បី​ជី​កកាយ​យក​អាចម៍ដី​ចាក់​ក្នុង​ស្រែអំបិល​។​លុះ​ក្រោយ​ពី​ជីក​កាយ​ក្លាយ​ជា​រណ្តៅ​ស្រះ​ដ៏​ធំ បងថ្លៃ​ក៏​ប្រគល់​ទៅឲ្យ​ម្ចាស់​ដី និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​វិញ​សម្រាប់​យក​ទឹក​ក្នុង​ស្រះ​ប្រើប្រាស់​ទាំងអស់គ្នា​រហូត​មកដល់​សព្វថ្ងៃ​។​ស្រាប់តែ​ពេល​នេះ​ដី​ឡើងថ្លៃ​ក៏​មាន​ពលរដ្ឋ​មួយ​គ្រួសារ​បាន​ជួល​រថយន្ត​ដឹក​ដី​មក​ចាក់​បំពេញ​ស្រះ ដោយ​សំអាង​លើ​ឯកសារ​ទិញ​លក់​កាលពី​ឆ្នាំ​១៩៩៤ ដើម្បី​ក្រសោប​យក​ស្រះ​ទឹក​ដែល​ពលរដ្ឋ​ក្នុង​ភូមិ​ធ្លាប់​ប្រើប្រាស់​តែម្តង​។​

​ទាក់ទិន​នឹង​ការចាក់​លុប​ស្រះ​ទឹក​បង្ក​ឲ្យមាន​ការ​តតាំង​ដាក់គ្នា​យ៉ាង​ពុះកញ្ជ្រោល ស្ថិត​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ គេ​ហាក់​ពុំ​ទាន់​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ធ្វើការ​សម្របសម្រួល​បញ្ចប់វិវាទ​នៅឡើយិ​។​

​ពាក់ព័ន្ធ​នឹង​ករណី​លុបអណ្តូង​ខាងលើ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​បណ្តាញទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០​ថា ស្រះ​ទឹក​ដែល​គេ​ចាក់ដី​លុប​នេះ គេ​មាន​លិខិត​ទិញ​លក់​ត្រឹមត្រូវ ដូច្នេះ​ឲ្យគេ​ចាក់លុប​ទៅ​ក៏​មិន​អី​ដែរ​….​ដោយឡែក​ចំពោះ​អ្នកកាសែត ទាំងអស់​បើ​ទៅ​ថត​ផ្តិត​យក​រូបភាព សូម​កុំ​ញុះញង់​ឲ្យគេ​ឈ្លោះ​គ្នា​ឲ្យសោះ​…!!?.​។​

​ជុំវិញ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា បើ​មាន​ករណី​លុប​ស្រះ​ទឹក​សាធារណៈ​ពិតមែន លោក​នឹង​ជំរុញ​ទៅ​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ចុះទៅដោះស្រាយ​ភ្លាមៗ ដោយ​មិន​អាច​ទុក​យូរ​បាន​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ